• ច័ន្ទ ២៩ មេសា ២០២៤ ០៤:២៣ ព្រឹក

ចាប់បានមុខសញ្ញា ជួញដូរគ្រឿងញៀនឆ្លងដែន តាមកញ្ចប់បញ្ញើប្រៃសណីយ៍ជាង ៥គីឡូក្រាម

ភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៩និង០០នាទី សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយសមត្ថកិច្ច គយប្រចាំការនៅប្រៃសណីយ៍ ដោយមានការដឹកនាំសម្របសម្រួលដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញាររងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន តាមរយ:កញ្ចប់បញ្ញើ នៅចំណុចប៉ុស្តប្រៃសណីយ៍កម្ពុជា(វត្តភ្នំ) និងនៅចំណុច បន្ទប់លេខ B1B ជាន់ទី១១ ខុនដូ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យមាន ឈ្មោះ វ៉ូ ហ្វាងម៊ិញ (VU QUANG MINH) ភេទប្រុស ជនជាតិវៀតណាម កើតនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ១៩៨៤ និងដកហូតគ្រឿងញៀនរួមមាន ៖

១-គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ ៤,២១២ក្រាម (បួនគីឡូក្រាម និងពីររយដប់ពីរក្រាម)

២-គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ១,០១៨ក្រាម (មួយគីឡូក្រាម និងដប់ប្រាំបីក្រាម) ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ