• ច័ន្ទ ២៩ មេសា ២០២៤ ០៤:១៨ ព្រឹក

សម្តេចតេជោថា ការយឺតយ៉ាវនៃភាពរីកចម្រើនរបស់កម្ពុជា មិនដូចប្រទេសគេ គឺកើតចេញពីកំហុសនយោបាយ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការយឺតយ៉ាវ នៃភាព រីកចម្រើន របស់ប្រទេស កម្ពុជាមិនខ្លាំងដូចប្រទេសគេនាពេលនេះ គឺដោយសារតែកំហុសផ្នែក នយោបាយ ការខុសផ្នែកនយោបាយនេះ គឺការធ្វើរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តម សីហនុ នៅក្នុងឆ្នាំ១៩៧០ ដែលនាំឱ្យកម្ពុជាធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាម និងជួបវិនាសកម្មយ៉ាងធ្ងន់ធ្ងរ អស់រយៈពេលជាច្រើនឆ្នាំនោះ។ ថ្លែងនៅក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សាថ្មីនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កាលពីសម័យ សង្គមរាស្រ្ត និយម ដែលមាន ព្រះបិតាជាតិខ្មែរ គឺសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គ្រប់គ្រង ប្រទេស កម្ពុជាមានការរីកចម្រើនជាងប្រទេសកូរ៉េខាងត្បូងទៅទៀត ប៉ុន្តែដោយ សារតែកំហុសផ្នែកនយោបាយបានធ្វើឲ្យកម្ពុជា ដើរយឺតចំពោះភាពរីកចម្រើននេះ ជាក់ស្តែង បច្ចុប្បន្ននេះ ផលិតផលសរុបរបស់ប្រជាជនកម្ពុជាគឺទទួលបានក្នុងមួយឆ្នាំត្រឹម តែជាងមួយពាន់ ដុល្លារប៉ុណ្ណោះ ខណៈប្រជាជនកូរ៉េបានឡើងរហូតដល់ជាង៥ម៉ឺនដុល្លារ អាមេរិកហើយនោះ។ យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន មិនបានភ្លេច បន្ដរម្លឹកចំពោះពាក្យថា«សន្តិភាព» ដោយសម្តេចតេជោ បានបញ្ជាក់ថា សន្តិភាពគឺសំខាន់បំផុតសម្រាប់កសាង និងអភិវឌ្ឍន៍ ប្រទេសជាតិ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែនាំគ្នាថែរក្សា និង ការពារនូវសុខ សន្តិភាពនេះឲ្យបានគ្រប់កាលៈទេសៈទាំងអស់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ