• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៤៩ ព្រឹក

ចុងសប្តាហ៍ទី៤ខែកក្កដានេះកម្ពុជាទទួលបានភ្ញៀវទេសចរជាង២១ម៉ឺននាក់

ភ្នំពេញ៖តាមការបញ្ជាក់ពីលោកថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២២នេះបានបង្ហាញពីស្ថិតិប្រចាំសប្តាហ៍ថ្ងៃទី២៤-២៥ ខែកក្កដាឆ្នាំ២០២២មានភ្ញៀវទេសចរចេញចូលដើរកម្សាន្តចំនួន២១៣,៥៩០នាក់ក្នុងនោះភ្ញៀវទេសចរជាតិ១៩២,០៥០នាក់ភ្ញៀវបរទេសផ្ទៃក្នុង២១,៥៤០នាក់។
តាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានគូសបញ្ជាក់ថាគោលដៅទេសចរណ៍សំខាន់ៗរួមាន៖
*ខេត្តព្រះសីហនុ៣៣,១៧៤នាក់
*ខេត្តកំពត៣១,៣២៣នាក់
*ខេត្តសៀមរាប២៦,៧៤៣នាក់
*ខេត្តបាត់ដំបង២០,៥១២នាក់
*រាជធានីភ្នំពេញ១៨,០៩៨នាក់
*ខេត្តកណ្តាល១៦,២៤៥នាក់
*ខេត្តកែប១០,៥៣១នាក់
*ខេត្តពោធិ៍សាត់៨,៤៩២នាក់
លោករដ្ឋមន្ត្រីថោងខុនបានគូសបញ្ជាក់ថាតួលេខខាងលើបានបន្តថមថយប្រមាណ៥,៦៧%ធៀបនឹងសប្តាហ៍កន្លងមក។អាកាសធាតុមិនអំណោយផលមានភ្លៀងធ្លាក់ច្រើននៅគ្រប់រាជធានី-ខេត្តដែលធ្វើឲ្យមានជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួន។ ជាក់ស្តែងក្នុងសប្តាហ៍កន្លងមកទឹកបានហូរកាត់លើកំណាត់ផ្លូវជាតិលេខ៥ដែលធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើរហើយផ្លូវតភ្ជាប់ទៅកាន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាលក្នុងខេត្តកំពង់ឆ្នាំងត្រូវហូរផ្តាច់មិនអាចធ្វើដំណើរកើត។
បន្ថែមពីនេះអាជ្ញាធររាជធានី-ខេត្តបានជូនដំណឹងក្រើនរម្លឹកនិងចាត់វិធានការចាំបាច់នានាដើម្បីគ្រប់គ្រងស្ថានភាពទឹកជំនន់ទៅតាមស្ថានភាពរៀងៗខ្លួន៕

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ