• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៥៥ ល្ងាច

រដ្ឋមន្ត្រីក្រសួងធនធានទឹកអំពាវនាវដល់ប្រជាជនឲ្យប្រុងប្រយ័ត្នពីគ្រោះធម្មជាតិនិងរក្សាទឹកទុកខណ:កូនរដូវប្រាំងនឹងមកដល់នាអំឡុងខែកក្កដា

ភ្នំពេញ÷លោកចាន់យុត្ថារដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុ និយមមានប្រសាសន៍បញ្ជាក់ថាស្ថានភាពអាកាសធាតុនៅប្រទេសកម្ពុជាភ្លៀងចាប់ ផ្តើមធ្លាក់ច្រើនដោយលាយឡំជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់។ប៉ុន្តែវាមិនមានបញ្ហាប្រ ឈមបង្កើតជាជំនន់ទឹកភ្លៀងធ្ងន់ធ្ងរនោះទេគ្រាន់តែបណ្តាខេត្តដែលនៅជាប់មាត់ស មុទ្រនិងជួរភ្នំអាចប្រឈមជន់ទឹកភ្លៀងប៉ុន្តែមិនស្ថិតក្នុងរយ:ពេលយូរឡើយ។

លោករដ្ឋលេខាធិការបានបន្ថែមថាប្រជា ពលរដ្ឋដែលរស់នៅក្បែរនឹងផ្លូវទឹកត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅពេលមានភ្លៀងធ្លាក់។រដូវវស្សាបានចូលមកដល់ហើយកាលពីសប្តាហ៍ទី2ខែឧសភាកន្លងទៅនេះ។ទន្ទឹមនឹងការមកដល់នៃរដូវវស្សាភ្លៀងក៏បានផ្តើមធ្លាក់ជាបន្តបន្ទាប់រាយប៉ាយនៅទូទាំងប្រទេសផងដែរ។តែយ៉ាងណាស ម្រាប់ឆ្នាំ 2023នេះក្រសួងធនធានទឹកបញ្ជាក់រួចមកហើយថារដូវវស្សាចូលមកដល់ហាក់យឺតរបាយទឹកភ្លៀងមានតិចជាងឆ្នាំ2022ហើយនាដើមខែកក្កដាដល់ដើមខែសីហាកម្ពុជាប្រឈមខ្លាំងដោយសារនេះគឺជាកូនរដូវប្រាំង។យ៉ាងណាក៏ដោយវាហាក់ដូចធម្មតាសម្រាប់ប្រជាជនកម្ពុជាជាពិសេសនៅក្នុងប្រទេសយើងតែងមានកូនរដូវប្រាំង។

ខណ:ដែលកម្ពុជានឹងមានកូនរដូវប្រាំងនាពេលខាងមុខក្រសួងធនធានទឹកក៏បានស្ដារប្រឡាយក្នុងតំបន់មួយចំនួនផងដែរដើម្បីបម្រើដល់ការបញ្ជូនទឹកជួយដល់ប្រជាកសិ ករ។តែយ៉ាងណាបើទោះបីជាក្រសួងបានត្រៀមខ្លួនដើម្បីជួយប្រជាកសិករនៅពេលជួបគ្រោះរាំងស្ងួតហើយក្តីប៉ុន្តែការម្ចាស់ការត្រៀមខ្លួនពីប្រជាកសិករគ្រប់រូបក៏ជារឿងចាំបាច់ផងដែរ។ ឆ្លៀតឱកាសនេះអំឡុងពេលមានភ្លៀងធ្លាក់លោកចាន់យុត្ថាទទូចដល់ប្រជាជនរៀបចំស្តុកទឹកទុកដើម្បីប្រើប្រាស់សម្រាប់ការបង្កបង្កើនផលពិសេសដំណាំស្រូវ។ យោងតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹកបានប្រាប់ឲ្យដឹងថាកម្ពុជានឹងមានភ្លៀងនៅទូទាំងប្រទេសក្នុងបរិមា ណតិចច្រើនទៅតាមតំបន់នីមួយៗចាប់ពីសប្តាហ៍នេះរហូតដល់ដើមសប្តាហ៍ក្រោយ។ក្រសួងបានបញ្ជាក់ថានៅពេលមានភ្លៀងធ្លាក់បាតុភូតខ្យល់កន្ត្រាក់និងរន្ទះអាចកើត មានឡើងជាយថាហេតុ។ហេតុដូច្នេះក្រសួងបានអំពាវនាវដល់ប្រជាជនបង្កើនការប្រុង ប្រយ័ត្នឲ្យបានខ្ពស់។ សូមជម្រាបជូនថាក្នុងរយៈពេល 4 ខែដើមឆ្នាំ 2023នេះខ្យល់កន្ត្រាក់និងរន្ទះ បាញ់បានបង្កឲ្យមនុស្សស្លាប់ចំនួន 14 និងងរបួសចំនួន91នាក់។នេះគឺជាការបញ្ជាក់របស់លោកលោមសុទ្ធគឹមកុលមុនីទីប្រឹក្សានិងជាមន្ត្រីនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ