• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៣២ ព្រឹក

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបង្ក្រាបក្រុមកាប់ប្លន់ម៉ូតូនិងអ្នកទទួលផលចោរកម្មសរុប 9នាក់

ភ្នំពេញ÷ជនសង្ស័យចំនួន9នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជាប ន្តបន្ទាប់ក្រោយពីពួកគេធ្វើសកម្មភាពកម្មកាប់ប្លន់ម៉ូតូជនរងគ្រោះបានសម្រេច1គ្រឿង កាលពីវេលាម៉ោង1និង20នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី25ខែឧសភាឆ្នាំ2023នៅផ្លូវ38Kភូមិត្រពាំងជ្រៃសង្កាត់កាកាបទី2ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះឈ្មោះស័យ្យពន្លឺភេទប្រុសអាយុ26ឆ្នាំមុខរបរដឹកអនឡាញស្នាក់នៅភូមិសាមគ្គី3សង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថាក្រោយពីមានករណីកាប់វាយប្លន់យកម៉ូតូពីប្រជាពលរដ្ឋរងគ្រោះលោកវរសេនីយ៍ឯកម៉នវុធីអធិការនៃអធិការ ដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តមឧត្តមសេនីយ៍ឯកសថេតអគ្គស្នងការរងនិងជាស្នងការនគរ បាលរាជធានីភ្នំពេញបានដឹកនាំកម្លាំងផ្នែកសហការជាមួយប៉ុស្តិ៍តាមដានស្រាវជ្រាវកំ ណត់មុខសញ្ញាសង្ស័យ។ សមត្ថកិច្ចបានបន្តថារហូតដល់វេលាម៉ោង 11និង30នាទីយប់ថ្ងៃទី 26ខែឧសភាឆ្នាំ 2023កម្លាំងសមត្ថកិច្ចតាមចាប់ឃាត់ខ្លួនមុខសញ្ញានិងបក្ខពួកបានចំនួន 5 នាក់ស្ថិតនៅភូមិចំការឪឡឹក2សង្កាត់កាកាប2ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញហើយបាននាំខ្លួនជនសង្ស័យទាំងនោះមកសាកសួរបន្ទាប់មកជនស ង្ស័យក៏បានសារភាពនិងបន្តតាមចាប់បក្ខពួកចំនួន3នាក់បន្ថែមទៀតនៅសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខរាជធានីភ្នំពេញរហូតមកដល់ព្រឹកថ្ងៃទី30ខែឧសភាឆ្នាំ2023នេះទើបសមត្ថកិច្ចបន្តចាប់អ្នក ទទួលផលចោរកម្មម្នាក់ទៀតក្នុងមូលដ្ឋានខណ្ឌមានជ័យដកហូតម៉ូតូ1គ្រឿងផងដែរ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថ កិច្ចកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ