• ច័ន្ទ ២៩ មេសា ២០២៤ ១២:៣១ ល្ងាច

ក្រសួងធនធានទឹកនិងឧតុនិយម÷ចេញសេចក្តីជូនដំណឹងស្តីពីការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គលើកទី 1 ប្រចាំឆ្នាំ 2023

ភ្នំពេញ÷ក្រសួងធនធានទឹកនិងឧតុនិយមបន្តិនិយមនៅព្រឹកថ្ងៃសៅរ៍ទី 27ខែឧសភាឆ្នាំ 2023 នេះបានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គលើកទី1ប្រចាំឆ្នាំ2023។ ក្រសួងធនធានទឹកបានគូសបញ្ជាក់ថាបន្ទាប់ពីបានធ្វើការតាមដានអង្កេតស្រាវជ្រាវលើស្ថានភាពអាកាសធាតុនិងស្ថានភាពទឹក ជំនន់ទ្លេមេគង្គជាច្រើនឆ្នាំឧតុនិយមសូមជ ម្រាបជួនដំណឹងអំពីការព្យាករកម្ពស់ទឹកជំ នន់ទន្លេមេគង្គប្រចាំឆ្នាំ 2023ដូចខាង ក្រោម÷

១.ស្ថានភាពទូទៅនៃអាកាសធាតុក្នុងតំ បន់÷ យោងតាមការសង្កេតពិនិត្យទៅលើបាតុភូតធម្មជាតិនិងការព្យាករស្ថានភាពអាកាសធា តុក្នុងតំបន់សម្រាប់ឆ្នាំ 2023 រួចមកឃើញ ថា÷

-ចាប់ពីខែមករាដល់ខែមេសាឆ្នាំ 2023 ស្ថានភាពភ្លៀងនៅអាងទន្លេមេគង្គរួមទាំងកម្ពុជាមានកម្រិតប្រហាក់ប្រហែលមធ្យមច្រើនឆ្នាំដោយសារតែឥទ្ធិពលអែលនីណូ (El Nino)មានត្រឹម 60% និងបាតុភូតអែនសូ(Neutral)មាន40% ដែលជាបាតុភូតអន្តរកាលចន្លោះរវាងបាតុភូតអែលនីណូ(El Nino)និងបាតុភូតឡានីណា(LaNina)។ -ចាប់ពីខែឧសភារហូតដល់ខែវិច្ឆិកាឆ្នាំ 2023 បាតុភូតអែលនីណូ(El Nino) មាន80%និងបាតុភូតអែនសូ(Neutral) មានត្រឹមតែ20%។

ផ្អែកតាមការវិវត្តយ៉ាងឆាប់រហ័សនៃបាតុភូតអែលនីណូ(El Nino)ក្នុងរយ:ពេលពេលចុងក្រោយនេះបានធ្វើឲ្យស្ថានភាពអាកាស ធាតុក្នុងរដូវវស្សាឆ្នាំ2023ជួបនឹងរបបទឹក ភ្លៀងធ្លាក់មិនបានរាយប៉ាយល្អភ្លៀងអាចមានក្នុងកម្រិតពីតិចទៅមធ្យមនិងផ្នែកខ្លះជាបង្គួរជាមួយភ្លៀងធ្លាក់ភាគច្រើនជាលក្ខណ:ផ្ទាល់(Localize rain)មិនជាប្រព័ន្ធទាំងនៅក្នុងអាងទន្លេមេគង្គនិងនៅក្នុងប្រទេសកម្ពុជា។ ២.ស្ថានភាពទឹកទន្លេមេគង្គ,ទន្លេបាសាក់និងទន្លេសាប÷ ចាប់ពីខែមករាដល់ខែឧសភាឆ្នាំ 2023 ទឹកទន្លេមេគង្គ,ទន្លេបាសាក់និងទន្លេសាបមានស្ថានភាពដូចខាងក្រោម÷ -ទន្លេមេគង្គ-ស្ទឹងត្រែងទឹកមានកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំប្រមាណ0,27 ម៉ែត្រ។

-ទន្លេមេគង្គ-ក្រចេះទឹកមានកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំប្រមាណ0,40 ម៉ែត្រ។

-ទន្លេមេគង្គ-កំពង់ចាុំទឹកុមានកម្ពស់ប្រហាក់ប្រហែលនឹងមធ្យមច្រើនឆ្នាំ។

-រាជធានីភ្នំពេញ

-ស្ថានីយជលសាស្ត្រទន្លេបាសាក់

-ចតុមុខទឹកមានកម្ពស់ប្រហាក់ប្រហែលនឹងមធ្យមច្រើនឆ្នាំ។

-ទឹកក្នុងបឹងទន្លេសាបនៅស្ថានីយ៍ក្រគរ

- កំពង់លួងទឹកមានកម្ពស់ទាបជាងមធ្យមច្រើនឆ្នាំប្រមាណ0,07ម៉ែត្រ។

- ផ្អែកតាមលក្ខណៈខាងលើស្ថានភាពទឹក ទន្លេមេគង្គសម្រាប់ដើមឆ្នាំ 2023 នេះនៅទន្លេមេគង្គផ្នែកខាងលើខេត្តកំពង់ចាមទឹកមានកម្រិតកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំនៅទន្លេមេគង្គផ្នែកខាងក្រោមទឹកកម្រិតកម្ពស់ប្រហាក់ប្រហែលនឹងមធ្យមច្រើនឆ្នាំ។រីឯនៅទន្លេបាសាក់និងបឹងទន្លេសាបទឹកមានកម្រិតកម្ពស់ទាបជាងមធ្យមច្រើនឆ្នាំបន្តិចបន្តួច។ ៣.អព្យាករទឹកជំនន់ទន្លេមេគង្គលើកទី 1 ប្រចាំឆ្នាំ 2023÷

យោងលើស្ថានភាពអាកាសធាតុក្នុងតំបន់ដែលកំពុងទទួលឥទ្ធិពលពីបាតុភូតអែលនីណូ(El Nino)បើទោះបីជាស្ថានភាពទឹក ទន្លេនៅដើមឆ្នាំ 2023 នេះមានស្ថានភាពប្រសើរប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំក្តីតែបន្តទៅមុខទឹកភ្លៀងដែលនឹងកើតមាននៅអាងទន្លេមេគង្គរួមទាំងកម្ពុជាផងនោះមានការថយចុះទាបជាងមធ្យម ភាគច្រើនឆ្នាំដែលជាកត្តានាំឲ្យទឹកជំនន់ទន្លេមេគង្គនៅឆ្នាំនេះមានលក្ខណ:តូច។តាមការព្យាករទឹកជំនន់ទន្លេុមេគង្គលើកទី1បានបង្ហាញថានៅស្ថានីយជលសាស្ត្របាសាក់-ចតុមុខសម្រាប់ឆ្នាំ2023នេះទឹកអាចនឹងមានកម្ពស់ត្រឹមតែ8,35ម៉ែត្រដែលចាត់ទុកជាប្រភេទជំនន់តូច៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ