ក្រសួងអប់រំយុវជននិងកីឡាទទួលបាន "ពានរង្វាន់ទិវាពិភពលោកគ្មានថ្នាំជក់" ពីអង្គការសុខភាពពិភពលោក
ភ្នំពេញ÷នៅទីស្តីការក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី 29ខែឧសភាឆ្នាំ 2023អង្គការ សុខភាពពិភពលោកប្រចាំតំបន់បានស ម្រេចផ្ដល់ពានរង្វាន់ប្រចាំឆ្នាំ 2023"ពាន រង្វាន់ទិវាពិភពលោកគ្មានថ្នាំជក់"ជូនដល់ក្រសួងអប់រំយុវជននិងកីឡា។នេះបើយោងតាមការបញ្ជាក់ពីក្រសួងអប់រំយុវជននិងកី ឡានៅរសៀលថ្ងៃទី29ខែឧសភាឆ្នាំ2023 នេះ។ ក្រសួងអប់រំយុវជននិងកីឡាបានលើកឡើងថាពានរង្វាន់នេះគឺជាកិត្តិយសដ៏ធំធេងស ម្រាប់ក្រសួងអប់រំយុវជននិងកីឡាដែលបានដាក់ចេញនូវគោលនយោបាយនិងការលើកកម្ពស់ការហាមឃាត់ការប្រើប្រាស់ការផលិតផលថ្នាំជក់នៅតាមគ្រឹះស្ថានសិ ក្សាក្នុងប្រទេសកម្ពុជានាពេលកន្លងមកប្រ កបដោយប្រសិទ្ធភាពខ្ពស់។ សូមបញ្ជាក់ថាក្រសួងអប់រំយុវជននិងកីឡាមិនត្រឹមតែទទួលបានអង្គការសុខភាពពិភពលោកប្រចាំតំបន់បានសម្រេចផ្តល់ពានរង្វាន់ប្រចាំឆ្នាំ2023"ពានរង្វាន់ទិវាពិភពលោកគ្មានថ្នាំជក់"ប៉ុណ្ណោះទេ ក្រសួងអប់រំយុវជននិងកីឡាបានចូលរួមយ៉ាងសកម្មបំផុតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ 2023កម្ពុជាធ្វើជាម្ចាស់ផ្ទញនោះ៕