• ច័ន្ទ ២៩ មេសា ២០២៤ ០៥:២១ ព្រឹក

រាជរដ្ឋាភិបាលទទួលបានថវិកាជាង ២០លានដុល្លារ សម្រាប់ការងារបោសសម្អាតមីន

ក្នុងរយៈពេលជិត១ខែ រាជរដ្ឋាភិបាលកម្ពុជា ទទួលព្រះរាជអំណោយពីព្រះមហាក្សត្រ សម្ដេចម៉ែ និង សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ប្រមាណជាង ២០លានដុល្លារ សម្រាប់ប្រើប្រាស់លើការងារបោស សម្អាតមីន នៅទូទាំងប្រទេស ។

ក្នុងពិធីប្រគល់ និងទទួលព្រះរាជអំណោយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ចំនួន៥០ម៉ឺនដុល្លារ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ចំនួន ១លានដុល្លារ ជាព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លាជូនរាជ រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាគ្រាប់មីន នៅព្រឹកថ្ងៃទី២៦ ខែកក្កដា នេះ នៅមជ្ឈមណ្ឌលសកម្មភាព កម្ចាត់មីនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា បន្ទាប់ពីមាន ការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សកម្មភាពការចូលរួមបោសសម្អាតមីន បានទទួលការគាំទ្រពីប្រជាពលរដ្ឋ និងចូលរួមថវិកាជាបន្តបន្ទាប់។

ឯកឧត្តម បានបញ្ជាក់ថា សម្រាប់ថវិកាដែលទទួលបាននេះ អាជ្ញាធរមីន នឹងខិតខំប្រើប្រាស់ឲ្យចំ គោលដៅ លើការងារដោះស្រាយបញ្ហាមីន ខណៈកម្ពុជា នៅមានផ្ទៃដីចម្ការមីនជាង ៧០០គីឡូម៉ែត្រក្រឡា ហើយប្រឹងប្រែងធ្វើយ៉ាងណាឲ្យសម្រេចគោលដៅកម្ពុជាគ្មានមីន នៅឆ្នាំ២០២៥។

ឯកឧត្តម លី ធុជ បានបញ្ជាក់ថា កម្ពុជាគ្រោងនឹងបន្តប្រកាសខេត្តមួយចំនួនថាគ្មានមីន ក្នុងនោះ មានខេត្តព្រះសីហនុ កំពត កណ្ដាល រាជធានីភ្នំពេញ តាកែវ និងខេត្តត្បូងឃ្មុំ ដោយកាលពីដើមឆ្នាំនេះ ក៏បានប្រកាសរួចរាល់ផងដែរ នូវខេត្តកែប ជាខេត្តគ្មានមីនដំបូងគេ ។

គួរបញ្ជាក់ថា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងទិវាមច្ឆជាតិ កាលពីថ្ងៃទី១ ខែកក្កដានេះ ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមក្នុងការងារបោស សំអាតមីន ដើម្បីធ្វើឲ្យដីមានសុវត្ថិភាពនៅទូទាំងប្រទេស ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ