• ច័ន្ទ ២៩ មេសា ២០២៤ ០៣:០៦ ព្រឹក

ឃុំខ្លួនឧក្រិដ្ឋជនគ្រឿងញៀនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន

ភ្នំពេញ÷នារសៀលថ្ងៃទី 26 ខែឧសភាឆ្នាំ 2023 ចៅក្រមសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ3នាក់ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀនជិត 200 គីឡូក្រាម។ សូមបញ្ជាក់ថាដោយអនុវត្តន៍តាមបញ្ជាលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិនិងលោកនាយឧត្តមសេនីយ៍ម៉ក់ជីតូអគ្គស្នង ការរងផែនប្រឆាំងបទល្មើសគ្រឿងញៀនក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ឯកឃឹងសារ៉ាត់នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនកាលពីថ្ងៃទី 20ខែឧសភាឆ្នាំ2023វេលាម៉ោង15និង10នាទីដោយមានការដឹកនាំនិងសម្របសម្រួលពីលោកស៊នមុនីព្រះរាជអា ជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញការិយាល័យស៊ើបការណ៍ក្រៅ

(ក ១១)ដឹកនាំដោយលោកឧត្តមសេនីយ៍ទោស៊ីផល្លានាយករងមន្ទីរលោកឧត្តមសេនីយ៍ត្រីជាវតុលានាយករងមន្ទីរលោកវរសេនីយ៍ឯកសេងឃុនណាងនាយការិយាល័យនិងកម្លាំងការិយាល័យប្រឆាំងការសម្អាតប្រាក់ (ក៥)ដឹកនាំដោយលោកឧត្តមសេនីយ៍ទោសានសុទ្ធីនាយករងមន្ទីរនិងលោកវរសេនី យ៍ឯកជាវវណ្ណានាយការិយាល័យបានសហ ការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងខេត្តកណ្ដាលចុះស្រាវជ្រាវ-ស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុកនិងដឹកជញ្ជូនដោយខុសច្បាប់នៅ៥គោលដៅផ្សេងគ្នា(៤គោល ដៅក្នុងរាជធានីភ្នំពេញនិង១គោលដៅខេត្ត កណ្តាល)÷

-គោលដៅទី១÷នៅចំណុចមុខក្រសួងពា ណិជ្ជកម្មមហាវិថីសហព័ន្ធរុស្ស៊ីសង្កាត់ទឹក ថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ។

-គោលដៅទី 2÷ នៅចំណុចផ្ទះជួលលេខ 64E1ផ្លូវលេខ110ភូមិ 5 សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញរាជធានីភ្នំពេញ។

-គោលដៅទី 3 ÷នៅចំណុចបុរីពិភពថ្មីផ្ទះ លេខ107ផ្លូវEភូមិប្រការសង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញ។

-គោលដៅទី 4÷ នៅចំណុចបុរីពិភពថ្មីផ្ទះលេខ 126 ផ្លូវលេខ35Bភូមិត្រពាំងព្រុយឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្ដាល។

-គោលដៅទី 5÷ នៅថ្ងៃទី 21 ខែឧសភាឆ្នាំ 2023 វេលាម៉ោង 11និង 0 នាទីសមត្ថកិច្ចបានបន្តទៅឆែកឆេរនៅចំណុចផ្ទះជួលលេខ2CE1ផ្លូវលេខ109ក្រុមទី 31 ភូមិ 3 សង្កាត់អូរឫស្សី1ខណ្ឌ7 មករាជធានីភ្នំពេញ។ លទ្ធផល÷

ក.ឃាត់ខ្លួនជនសង្ស័យចំនួន 3 នាក់÷

1.ឈ្មោះសេងគុនី្នភេទស្រីអាយុ 44 ឆ្នាំជនជាតិខ្មែរថ្ងៃខែឆ្នាំកំណើត 1979។

2.ឈ្មោះអ៉ីមស្រីពៅភេទស្រីអាយុ 38 ឆ្នាំជនជាតិខ្មែរថ្ងៃខែឆ្នាំកំណើត 1985។

3.ឈ្មោះលាស់ណេតភេទស្រីអាយុ 39 ឆ្នាំជនជាតិខ្មែរថ្ងៃខែឆ្នាំកំណើត1984។ ខ.វត្ថុតាងគ្រឿងញៀន 1.ហេរ៉ូអ៉ីន(HEROINE)ទម្ងន់138585,75 ក្រាម(138គីឡូ585,75ក្រាម)។ 2.អ៉ិចស្តាស៊ី(MDMA)ទម្ងន់4161,53ក្រាម (4គីឡូ161,53ក្រាម)។ 3.មេតំហ្វេតំមីន(METHAMPHETA MINE)ទម្ងន់46062ក្រាម(46គីឡូ62ក្រាម)។

4.កេតាមីន(KETAMINE)ទម្ងន់4326 ,93ក្រាម)។

5.នីមេតាហ្សេប៉ាម(NIMETAZEPAM) ទម្ងន់772,20ក្រាម។ សរុបរួមសារធាតុញៀនទម្ងន់÷193908,41 ក្រាម(193គីឡូ908,41ក្រាម)។ សរុបរួមសារធាតុមិនច្បាស់ទម្ងន់÷23,21 ក្រាម។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានបញ្ជូនខ្លួនជនត្រូវចោទទាំងនោះទៅឃុំខ្លួននៅពន្ធនាគារជាបណ្តោះអាសន្ន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ