• ច័ន្ទ ២៩ មេសា ២០២៤ ០២:៥៩ ព្រឹក

នៅឋានជិត 100 ខ្នងរងការខូចខាតខណ: មានភ្លៀងលាយឡំខ្យល់កន្ត្រាក់

បាត់ដំបង÷តាមរបាយការណ៍របស់អាជ្ញាធរខេត្តបាត់ដំបងនៅរសៀលថ្ងៃទី 25 ខែឧស ភាឆ្នាំ 2023 នេះបានឲ្យដឹងថាភ្លៀងលាយ ឡំជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះផងនោះបានវាយបក់បោកទៅលើភូមិសាស្រ្តតាមបណ្ដាលស្រុកជាច្រើនក្នុងខេត្តបាត់ដំបងនិងបានបំផ្លាញលំនៅឋានរបស់ប្រជាពល រដ្ឋជាបឋមចំនួន 77 ខ្នងក្នុងនោះរន្ទះបាញ់សត្វគោងាប់1ក្បាលផងដែរ។ ក្នុងរបាយការណ៍ដដែលបានឲ្យដឹងទៀតថាហេតុការណ៍គ្រោះធម្មជាតិភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះខាងលើនេះបានកើតឡើងកាលពីរសៀលថ្ងៃទី 24 ខែឧសភាឆ្នាំ 2023 បានប៉ះពាល់ទៅលើ៥ ស្រុកខូចខាតផ្ទះប្រជាពលរដ្ឋជាបឋមសរុប 77ខ្នងនិងផែចំនួន11ផែ។ ក្នុងចំណោមផ្ទះទាំង 77 ខ្នងដែលរងការខូចខាតនោះមាន÷

១.ស្រុកសង្កែប៉ះពាល់ខូចខាតចំនួន 63 ខ្នងក្នុងនោះរលើងដើមឈើបាក់លើផ្ទះទាំងស្រុង1ខ្នងនិងរបើកដំបូលសាលា2 សាលា។

២.ស្រុកមោងឬស្សីប៉ះពាល់ខូចខាតចំនួន 10 ខ្នង។

៣.ស្រុកថ្មគោលប៉ះពាល់ខូចខាតចំនួន 2 ខ្នង។

៤.ស្រុកឯកភ្នំចំនួន 2 ខ្នងនិងផែចំនួន 11ផែ។

៥.ស្រុកកំរៀងរន្ទះបាញ់បណ្ដាលឱ្យងាប់គោ1ក្បាលផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ