• ច័ន្ទ ២៩ មេសា ២០២៤ ១២:២៦ ល្ងាច

ជនជាតិចិនចំនួន៦នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីហិក្សាលើប្រជាពលរដ្ឋខ្មែរមួយក្រុមបណ្តាលឱ្យរងរបួស

ប៉ោយប៉ែត៖ ថ្ងៃអង្គារ៍៤កើត ខែជេស្ឋ ឆ្នាំថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣វេលាម៉ោង ៩និង៣០នាទី មានករណី ហិង្សាដោយចេតនា កើតឡើងនៅចំនុចផ្សារយួន ស្ថិតក្នុភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះបង្ក្រាបឃាត់ខ្លួនជនបង្កហេតុដែលជាជនជាតិថៃចំនួន ៦នាក់ប្រុស ដែលធ្វើសកម្មភាពប្រដាប់ដោយកាំបិត ដំបងជ្រុង ដុំថ្ម គប់ វាយទៅលើភាគីម្ខាងទៀតជាប្រជាពលរដ្ឋខ្មែរមួយក្រុមបណ្តាលឱ្យរងរបួស។ ក្នុងករណីនេះសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ