• ច័ន្ទ ២៩ មេសា ២០២៤ ១០:២៤ ព្រឹក

រដ្ឋបាលរាជធានូភ្នំពេញបន្តចុះកាត់មែកឈើធំៗនៅតាមដងផ្លូវដើម្បីការពារសុវត្ថិភាពដល់អ្នកដំណើរនិងសោភ័ណភាពទីក្រុង

ភ្នំពេញ÷ក្រុមសួនច្បារនិងដើមឈើនៃរដ្ឋបាលរាជធានីភ្នំពេញបានបន្តឱ្យកម្លាំងចុះធ្វើការកាត់មែកឈើធំៗនៅតាមដងផ្លូវនៅ ក្នុងរាជធានីភ្នំពេញចៀសវាងមានការបាក់រលំការបិទបាំងភ្លើងស្តុបសញ្ញា-ល-និងដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋពីគ្រោះធម្មជាតិព្រោះជារដូវភ្លៀងលាយឡំខ្យល់កន្ត្រាក់បក់បោកនិងដើម្បីសោភ័ណ ភាពនៅក្នុងទីក្រុងភ្នំពេញផងដែរ។ ដោយជាក់ស្តែងនៅព្រឹកថ្ងៃទី24ខែឧសភាឆ្នាំ2023ក្រុមសួនច្បារនិងដើមឈើនៃរដ្ឋបាលរាជធានីភ្នំពេញបានបន្តសកម្មភាពចុះកាត់មែកឈើនៅតាមបណ្តោយផ្លូវលេខ215នៅមូលដ្ឋានសង្កាត់វាលវង់ខណ្ឌ7មករា។ សូមបញ្ជាក់ផងដែរមែកឈើធំៗតែងតែបាំងបិទភ្លើងសញ្ញាចរាចរណ៍សញ្ញាភ្លើង ស្តុបធ្វើប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ពិបាកនឹងមើលភ្លើងសញ្ញាបញ្ជាចរាចរណ៍ព្រោះត្រូវមែកឈើធ្លាក់បាំងស្ទើតែមើលមិនឃើញតែម្តងបន្ថែមទៀតនោះរាល់ពេលដែលមានភ្លៀងធ្លាក់ខ្លាំងជាមួយនឹងខ្យល់កន្ត្រាក់តែងតែមានការបាក់រលំមែកឈើមួយចំនួនទៅលើយានយន្តរបស់ប្រជាពល រដ្ឋនឹងធ្លាក់ទៅលើដងផ្លូវដែលជាការបង្អាក់ដំណើរចរាចរណ៍និងធ្វើឲ្យកកស្ទះខ្លាំងនៅក្នុងរាជធានីភ្នំពេញ។

ដូច្នេះហើយរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាឲ្យកម្លាំងចុះកាត់មែកឈើធំៗដែលងាយបាក់រលំក្នុងពេលដែលភ្លៀងនិងខ្យល់បក់បោកខ្លាំងម្តងៗនៅក្នុងនោះផងដែរដូចបងប្អូនប្រជាពលរដ្ឋបានជ្រាបហើយថានៅរដូវកាលនេះគឺជារដូវភ្លៀងធ្លាក់ខ្លាំងលាយឡំនឹងខ្យល់កន្ត្រាក់សូមបងប្អូនប្រជា ពលរដ្ឋបង្កើនការការពារសុវត្ថិភាពផ្ទាល់ខ្លួនរាល់ពេលដែលមេឃភ្លៀងខ្លាំងម្តងៗសូមមេត្តាសូមកុំឈប់ឬចតនៅក្រោមដើមឈើធំៗដែលអាចងាយនឹងរងគ្រោះពីការរលំនិងបាក់មែកឈើ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ