• ច័ន្ទ ២៩ មេសា ២០២៤ ១០:៥១ ព្រឹក

ក្រុមប្រតិបត្តិការស៊ើបអង្កេតស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ពីលទ្ធផលកិច្ចប្រតិបត្តិការស្វែងរកជនប រទេសដែលបានស្នើសុំអន្តរាគមន៍

ភ្នំពេញ÷គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានចេញសេចក្តីប្រកា សព័ត៌មាន!ក្រុមប្រតិបត្តិការស៊ើបអង្កេតស្រាវជ្រាវបណ្ដាញនាំមនុស្សឆ្លងដែនខុស ច្បាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិសូមជម្រាបជូនដល់សាធារណជនអំពីលទ្ធផលកិច្ចប្រតិបត្តិការស្វែងរកជនបរ ទេសដែលបានស្នើសុំអន្តរាគមន៍តាមទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម(ករណីលេខ 817)។ នេះបើយោងតាមរបាយការណ៍របស់អគ្គ ស្នងការដ្ឋាននគរបាលជាតិនៅព្រឹកថ្ងៃព្រហស្បតិ៍ទី24ខែឧសភាឆ្នាំ2023។ របាយការណ៍ដដែលបន្តថាក្រុមប្រតិបត្តិការ នៅថ្ងៃទី28 ខែមីនាឆ្នាំ 2023 កន្លងទៅទទួលបានសំណើសុំអន្តរាគមន៍ពីស្ត្រីជនជាតិចិនឈ្មោះZHAO ZHONQIONG កើតថ្ងៃទី 19 ខែតុលាឆ្នាំ 1995កាន់លិខិត ឆ្លងដែនលេខEE7455850ដែលបានផ្ដល់ព័ត៌មានថាខ្លួនត្រូវបានបង្ខាំងបង្ខំឲ្យធ្វើការ ខុសច្បាប់និងជំរិតទារប្រាក់នៅក្នុងក្រុមហ៊ុនមួយស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។បន្ទាប់ពីទទួលបានសំណើកម្លាំងសមត្ថកិច្ច ស្នងការដ្ឋាននគរបាលខេត្តកោះកុងបានចុះស្រាវជ្រាវរកឃើញស្ត្រីជនជាតិចិនខាងលើកំពុងស្នាក់នៅក្នុងក្រុមហ៊ុនមួយកន្លែងនិងបានអញ្ជើញមកធ្វើការសាកសួរ។ យោងតាមការបំភ្លឺរបស់សាមីខ្លួនបានឲ្យដឹងថារូបនាងបានចូលមកប្រទេសកម្ពុជាកាលពីថ្ងៃទី10ខែកញ្ញាឆ្នាំ2022 តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដើម្បីស្វែងរកការងារធ្វើតាមរយៈភ្នាក់ងារនិងបានធ្វើជាចុងភៅក្នុងក្រុមហ៊ុនខាងលើរហូតមក ដល់បច្ចុប្បន្ន។

អំឡុងពេលធ្វើការរូបនាងពុំធ្លាប់ត្រូវបានគេបង្ខាំងបង្ខំឲ្យធ្វើការខុស ច្បាប់ឬជំរិតទារប្រាក់នោះទេ។ហូតដល់ដើមខែធ្នូឆ្នាំ2022រូបនាងបានដាក់ពាក្យលាឈប់ពីការងារដោយសារតែនាងបារម្ភពីក្រុមគ្រួសារនៅឯប្រទេសចិនប៉ុន្តែក្រុមហ៊ុនមិនទាន់អនុញ្ញាតនិងបានស្នើសុំឲ្យរូបនាងបន្តធ្វើការរហូតរកបានបុគ្គលិកថ្មីមកជំនួសដោយមិនអាចរង់ចាំបន្តទៀតបានទើបរូបនាងសម្រេចចិត្តប្តឹងស្នើសុំអន្តរាគមន៍ទៅទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោមដោយប្រឌិតថាខ្លួនត្រូវបានគេបង្ខាំងបង្ខំឲ្យធ្វើការខុសច្បាប់និងជម្រិតទារប្រាក់នៅក្នុងទីតាំងមួយ។ផ្អែកតាមការបំភ្លឺនិងពិនិត្យលើស្ថានភាពជាក់ស្តែងក្រុមប្រតិបត្តិការពិនិត្យឃើញថាករណីនេះពុំមានសញ្ញាណពាក់ព័ន្ធនឹងករណីបង្ខាំងបង្ខំឲ្យធ្វើការខុសច្បាប់ឬជម្រិតទារប្រាក់នោះទេផ្ទុយទៅវិញសាមីខ្លួនគ្រាន់តែចង់ឈប់ធ្វើការងារភ្លាមៗដើម្បីបានត្រឡប់ទៅប្រទេសកំណើតវិញតាមតម្រូវការរបស់ខ្លួនតែប៉ុណ្ណោះ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញបានបញ្ជូនឈ្មោះ ZHAO ZHONGQIONទៅកាន់មណ្ឌលត្រៀមបណ្ដេញចេញនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តន៍នីតិវិធីធ្វើមាតុ ភូមិនិវត្តន៍។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណៈជនជាតិនិងអន្តរជាតិជ្រាបជាព័ត៌មាន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ