• ច័ន្ទ ២៩ មេសា ២០២៤ ១០:៣០ ព្រឹក

សេចក្តីជូនដំណឹងស្ដីពីការចុះឈ្មោះយកព័ត៌មានក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម

ភ្នំពេញ÷ក្រសួងព័ត៌មាននៅព្រឹកថ្ងៃព្រហ ស្បតិ៍ទី 24 ខែឧសភាឆ្នាំ 2023 នេះបានចេញសេចក្តីជូនដំណឹងស្ដីពីការចុះឈ្មោះយកព័ត៌មានក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអា ស៊ានប៉ារ៉ាហ្គេម។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់ថាក្រសួងព័ត៌មានមានកិត្តិយសសូម ជម្រាបជូនដំណឹងដល់ឯកឧត្តម,លោកជំទាវ,អ្នកឧកញ៉ា,លោកលោកស្រីម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយនិងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជ្រាបថាព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី12ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី3ដល់ថ្ងៃទី9ខែមិថុនាឆ្នាំ2023ខាងមុខនេះ។

នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះគណៈកម្មការព័ត៌មាននិងផ្សព្វផ្សាយនៃគណៈកម្មការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម(CAMAPGOC)អនុញ្ញាតឲ្យអ្នកសារព័ត៌មានដែលបានចុះយកព័ត៌ មានក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី 32រួច ហើយអាចចូលរួមយកព័ត៌មានក្នុងព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គ៊េមដោយគ្រាន់តែឲ្យតំណាងអង្គភាពបញ្ជាក់ការចូលរួមតាមរយ: ការស្កេនQR Codeដូចភ្ជាប់ខាងក្រោមរួចបញ្ចូលឈ្មោះនិងលេខសម្ងាត់ដែលមាន ស្រាប់។ដោយឡែកសម្រាប់អ្នកសារព័ត៌ មានដែលមិនបានចូលរួមព្រឹត្តការណ៍ស៊ីហ្គេមលើកទី32ទេសូមធ្វើការចុះឈ្មោះដោយភ្ជាប់មកនូវឯកសារតម្រូវដូចជា÷ ១.រូបថត៤×៦(ផ្ទាំងខាងក្រោយពណ៌សក្នុងទម្រង់jpgដែលមានទំហំមិនលើសពី២MB)

២.អត្តសញ្ញាណបណ្ណឬលិខិតឆ្លងដែនមានសុពលភាព

៣.បណ្ណសារព័ត៌មានមានសុពលភាព

៤.លិខិតចាត់តាំងពីអង្គភាពសាមីឲ្យមុនថ្ងៃទី28ខែឧសភាឆ្នាំ2023(សូមស្កេនQR Code

ដើម្បីធ្វើការចុះឈ្មោះថ្មី។សូមបញ្ជាក់ថាអ្នកសារព័ត៌មាននៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ានត្រូវចុះឈ្មោះតាមរយ:

គណៈ:កម្មាធិការជាតិប៉ារ៉ាឡាំពិកនៅតាមប្រទេសរៀងៗខ្លួន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ