• ច័ន្ទ ២៩ មេសា ២០២៤ ១៣:១៦ ល្ងាច

ឆេះវីឡាស្កឹមស្កៃកំពុងសាងសង់1កន្លែងរងការខូចខាត

ភ្នំពេញ÷វីឡាដ៏ស្កឹមស្កៃ1កន្លែងដែលកំពុងសាងសង់របស់ថៅកែក្រុមហ៊ុនចាស្មីនត្រូវបានអគ្គិភ័យឆាបឆេះជាន់ខាងលើដោយសារទុស្សេខ្សែភ្លើងហុយបផ្សែងខ្មួលខ្មាញ់ពេញអាកាសបង្កការភ្ញាក់ផ្អើលត្រូវបានកម្លាំងសមត្ថកិច្ចរថយន្តពន្លត់អគ្គិភ័យជា ច្រើនគ្រឿងចេញទៅជួយអន្តរាគមន៍បន្តបន្ទាប់។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង 9និង 20 នាទីព្រឹកថ្ងៃទី 24 ខែឧស ភាឆ្នាំ2023 ស្ថិតនៅតាមផ្លូវបេតុងក្នុងភូមិកាកាបសង្កាត់កាកាបទី 2 ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

សំណង់ភូមិគ្រឹះដ៏ស្កឹមស្កៃខាងលើកំពុងតែសាងសង់របស់ថៅកែក្រុមហ៊ុនJasmine (JM)លក់ផ្គត់ផ្គង់គ្រឿងសំណង់។ បើតាមប្រភពពីកម្មករបម្រើការងារនៅសំ ណង់ខាងលើបានឲ្យដឹងថានៅជាន់ផ្នែកខាងលើមានក្រុមជាងកំពុងផ្សារដែកខណៈដែលកំពុងធ្វើការងារស្រាប់តែទុស្សេចរន្តភ្លើងបង្កជាអគ្គិភ័យឆាបឆេះសម្ភារ:ក្នុងអគារហុយផ្សែងខ្មួលខ្មាញ់ពេញអាកាស។

ភ្លាមៗនោះត្រូវបានបងប្អូនកម្មករយកបំពង់ពន្លត់អគ្គីភ័យទៅបាញ់តែមិនឈ្នះភ្លើងឆេះកាន់តែខ្លាំងត្រូវបានកម្លាំងសមត្ថកិច្ចរថយន្តពន្លត់អគ្គិភ័យចំនួន 10 គ្រឿងមកពីអង្គ ភាព។ 711កងពលតូចលេខ70ចំនួន2 គ្រឿងរថយន្តរបស់ស្នងការក្រុងភ្នំពេញចំនួន7 គ្រឿងរថយន្តស្រាបៀរកម្ពុជាចំនួន1គ្រឿងបាញ់ទឹកពន្លត់ភ្លើងឲ្យរលត់ទៅវិញ។ គ្រោះអគ្គិភ័យខាងលើបណ្ដាលឲ្យខូចខាតគ្រឿងបំពាក់សម្ភារៈក្នុងភូមិគ្រឹះអស់មួយ ចំនួន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ