• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៣៨ ព្រឹក

ឃាត់ខ្លួនក្មេងទំនើងចំនួន 13 នាក់ពាក់ព័ន្ធបង្កអសន្តិសុខក្នុងក្រុងច្បារមន

កំពង់ស្ពឺ÷យ៉ាងហោចណាស់ក៏មានក្រុមក្មេងទំនើងចំនួន 13អាយុក្រោម 20 ឆ្នាំត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរ បាលក្រុងច្បារមនសហការជាមួយកម្លាំងព្រហ្មទណ្ឌនៃស្នងការស្ថាននគរបាលខេត្តកំពង់ស្ពឺធ្វើការបង្ក្រាបឃាត់ខ្លួនបានខណៈដែលក្រុមក្មេងស្ទាវតែងតែបង្កភាពអាណាធិបតេយ្យប្រដាប់ដោយដាវ,កាំបិត,ចំពាម កៅស៊ូនិងសម្ភារៈផ្សេងៗទៀត។ពួកគេនៅក្មេងៗកំពុងពេញវ័យសិក្សាផ្ទុយទៅវិញពុំបានអាណិតអាសូរចំពោះឳពុកម្ដាយ,អា ណាព្យាបាលចាប់យកការសិក្សាដើម្បីអនា គតរបស់ខ្លួននោះឡើយ។បែរជានាំគ្នាប្រ ព្រឹត្តអំពើដែលសង្គមស្អប់ខ្ពើម។ សមត្ថកិច្ចបានបញ្ជាក់ថាការឃាត់ខ្លួនក្រុមក្មេងទំនើងទាំង 13 នាក់នេះបានកាលពីវេលាម៉ោង 12និង 25 នាទីរំលងអធ្រាត្រឈានចូលថ្ងៃ 23 ខែឧសភាឆ្នាំ 2023 នៅតាមបណ្ដោយផ្លូវជាតិលេខ 4ស្ថិតនៅក្នុងភូមិក្រាំងពលទេពសង្កាត់រកាធំក្រុងច្បារ មន។ បើតាមការឲ្យដឹងពីមន្ត្រីនគរបាលក្រុងច្បារ មនថានៅមុនពេលឃាត់ខ្លួនក្រុមក្មេងទំនើងទាំងអស់នោះគឺកម្លាំងនគរបាលក្រុងច្បារ មនបានធ្វើការសហការជាមួយកម្លាំងការិ យាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការស្ថាននគរបាលខេត្តកំពង់ស្ពឺបានចុះធ្វើការល្បាតតាមតំបន់ស្មុគស្មាញ។។លុះល្បាតតាមផ្លូវជាតិលេខ4មកដល់មុខហាងនំប៉័ងយីហោភ្នំពេញថ្មីស្ថិតនៅក្នុងភូមិក្រាំងពលទេពសង្កាត់រកាធំក្រុងច្បារមនខេត្តកំពង់ស្ពឺក៏បានឃាត់ខ្លួនក្មេងទំនើងចំនួន 13នាក់ដែលក្នុងនោះរួមមាន÷ ទី១.ឈ្មោះឃុនសៅឃាភេទប្រុសអាយុ 17 ឆ្នាំ(មានកាន់កាំបិតផ្គាក់)។ ទី២.ឈ្មោះឆេនឈានភេទប្រុសអាយុ 18 ឆ្នាំ។ ទី៣.ឈ្មោះឧត្តមដាវីតភេទប្រុសអាយុ 17 ឆ្នាំ(មានកាន់ចំពាមកៅស៊ូ)។ឪ ទី៤.ឈ្មោះថានជាវៃភេទប្រុសអាយុ 19 ឆ្នាំ(មានកាន់កាំបិតប៉័ងតោ)។ ទី៥.ឈ្មោះមឿនម៉ាភេទប្រុសអាយុ 17 ឆ្នាំ(មានកាន់ដាវ) ទី៦.ឈ្មោះរុំពេជ្រភេទប្រុសអាយុ 17 ឆ្នាំ។ ទី៧.ឈ្មោះអ៊ំុផាន់នីភេទប្រុសអាយុ 18 ឆ្នាំ(មានកាន់ដាវ)។ ទី៨.ឈ្មោះមេនភារិនភេទប្រុសអាយុ18ឆ្នាំ។ ទី៩.ឈ្មោះម៉នសៅភេទប្រុសអាយុ 17 ឆ្នាំ (មានកាន់ដាវ)។ ទី១០.ឈ្មោះស៉ឹមដារ៉ូភេទប្រុសអាយុ 17 ឆ្នាំ។ ទី១១.ឈ្មោះមឿនដាវីតភេទប្រុសអាយុ 19 ឆ្នាំ។ ទី១២.ឈ្មោះរើនឈឺលិភេទប្រុសអាយុ 16 ឆ្នាំ។ ក្មេងទំនើងទាំង12 នាក់ខាងលើរស់នៅក្នុងភូមិក្រាំងគីរឃុំហោងសំណុំស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។ ១៣.ឈ្មោះឆនសាម៉នភេទប្រុសអាយុ 18 ឆ្នាំនៅភូមិអំពិលឃុំទំព័រមាសស្រុកសំរោង ទងខេត្តកំពង់ស្ពឺ។ នគរបាលដដែលបានបញ្ជាក់ទៀតថាក្រោយឃាត់ខ្លួនសួរនាំរួចមកដកហូតម៉ូតូចំនួន 5 គ្រឿងម៉ាកហុងដាC125 ចំនួន 4 គ្រឿងនិងម៉ាអ៊ីស៊ីទ័រ1 គ្រឿងកាំបិតផ្គាក់ចំនួន 1កាំបិតប៉័ងតោ1ដាវចំនួន 3 និងចំពាមកៅស៊ូ1។ បច្ចុប្បន្នក្រុមក្មេងទំនើងរួមជាមួយវត្ថុតាងនិងសម្ភារៈខាងលើនគរបាលជំនាញបានកសាងសំណុំរឿងចាត់បន្តតាមផ្លូវច្បាប់។ មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋសូមគាំទ្រចំពោះចំណាត់ការបស់មន្ត្រីនគរបាលយុត្តិ ធម៌បង្ក្រាបក្រុមក្មេងទំនើងទាំងនេះបានទាន់ពេលវេលា។ហើយក៏សូមសំណូមពរដល់សមត្ថកិច្ចបន្តបង្ក្រាបដើម្បីលុបបំបាត់ភាពអាណាធិបតេយ្យដែលកើតឡើងដោយក្រុមក្មេងទំនើងទាំងនេះ។ពួកគេពុំបានគិតអំពីសេចក្តីថ្លៃថ្នូររៀនសូត្រកសាងអនាគតជាក្មេងល្អជាពលរដ្ឋល្អជាកូនល្អក្នុងសង្គមនោះឡើយ។ សូមយុវជនយុវត្តីកុំយកគំរូបែបនេះពីព្រោះសង្គមស្អប់ខ្ពើបំផុត។ សមត្ថកិច្ចអាជ្ញាធរថ្នាក់ដឹកនាំអាណាព្យា បាលឳពុកម្តាយចង់ឲ្យពួកគេមានអនាគតល្អ,មានសីលធម៌,ចំណេះដឹងជាសសរទ្រូងនៃប្រទេសជាតិ។ទីបំផុត!ក្រុមក្មេងទំនើងមួយក្តាប់តូចបែរជាបោះបង់ការសិក្សាចាប់យកភាពពាលាជាក្មេងទំនើងដោយពុំគិត ទៅដល់ការអនុវត្តទៅលើផ្លូវច្បាប់នោះឡើយ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ