• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៥១ ព្រឹក

មន្រ្តីនគរបាលជាន់ខ្ពស់អំពាវនាវពលរដ្ឋ កុំ ចុច តាម តណភ្ជាប់ ដែល គេ ផ្ញើសារ មក ឲ្យ សោះ ប្រយ័ត្ន គេលួចករណី Telegram

នៅ យប់ ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៣ លោក ឧ ត្ត ម សេនីយ៍ ឯក ឌី វិជ្ជា អគ្គ ស្នងការរង នគរបាលជាតិ បាន ធ្វើ ការ អំពាវនាវ ដល់ ប្រជាពលរដ្ឋ ត្រូវ បង្កើន ការប្រុងប្រយ័ត្ន ចំពោះ ឧក្រិដ្ឋជន អ៊ីន ធឺ ណេ ត ដែល បោក បញ្ឆោត លួច យក គណនី Telegram របស់ អ្នកប្រើប្រាស់ ដោយ មធ្យោបាយ ផ្ញើ សារ link មួយ ឲ្យ ម្ចាស់ គណនី ចុច តាម ។ លោក ឧ ត្ត ម សេនីយ៍ ឯក ឌី វិជ្ជា បាន ក្រើនរំលឹក ដល់ ប្រជាពលរដ្ឋ ទាំងអស់ ពិសេស អ្នក ដែលមាន ប្រើប្រាស់ បណ្ដាញ សង្គម Telegram ត្រូវតែ បង្កើន នូវ ការប្រុងប្រយ័ត្ន ខ្ពស់ ហើយ កុំ ចុច នូវ link ដែលជា ការផ្ញើ សារ របស់ ជន អនាមិក ឲ្យ សោះ ព្រោះ ក្នុង ករណី ម្ចាស់ គណនី ចុច តាម នោះ ឧក្រិដ្ឋជន អ៊ីន ធឺ ណេ ត នឹង មាន ឱកាស ចូល គ្រប់គ្រង ទូរសព្ទ របស់ យើង ហើយ លួច យក គណនី Telegram តែម្ដង។ លោក ឧត្ដមសេនីយ៍ឯក បាន ថ្លែង យ៉ាង ដូច្នេះ ថា « សូម បងប្អូន ប្រជាពលរដ្ឋ ក្នុង ករណី ឃើញ មាន គេ ផ្ញើ សារ ចូល ទូរស័ព្ទ ដោយ ភ្ជាប់ ជាមួយ link ដើម្បី ឲ្យ យើង ចុច នោះ សូម ប្រុងប្រយ័ត្ន ដោយ ឧក្រិដ្ឋជន បោក បញ្ឆោត យើង ដើម្បី បាន ចូល ទៅ គ្រប់គ្រង ទូរសព្ទ របស់ យើង ។ ក្នុង ករណី ឃើញ សារ ( ដូច រូបភាព ភ្ជាប់ ជូន ) សូម កុំ ចុច ឲ្យ សោះ ហើយ ត្រូវ លុបចោល តែម្ដង »៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ