• ច័ន្ទ ២៩ មេសា ២០២៤ ០២:០៦ ព្រឹក

រដ្ឋមន្ត្រីក្រសួងកសិកម្មផ្តោតខ្ពស់លើការការពារសត្វផ្សោតនៅទន្លេមេគង្គ

ខេត្តក្រចេះ÷រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទលោកឌិតទីណាបានស្នើឲ្យមន្ត្រីជំនាញនិងឆ្មាំទន្លេការពារតំបន់អភិរក្សសត្វផ្សោតរិះរកមធ្យោបាយយ៉ាង ណាត្រូវការពារសត្វផ្សោតកុំឲ្យបន្តងាប់ត ទៅទៀតព្រោះសត្វផ្សោតទឹកសាបនៅទន្លេ មេគង្គប្រទេសកម្ពុជាយើងជារតនសម្បត្តិមួយដ៏កម្របំផុត។ ថ្លែងបែបនេះនៅក្នុងឱកាសដែលលោករដ្ឋមន្ត្រីក្រសួងកសិកម្មនិងលោកវ៉ាថនអភិបាលខេត្តក្រចេះប្រជុំត្រួតពិនិត្យនិងពង្រឹងការងារអភិរក្សសត្វផ្សោតទន្លេមេគង្គនៅថ្ងៃទី 23 ឧសភាឆ្នាំ2023នៅស្នាក់ការអភិរក្សសត្វផ្សោតឃុំសំបុកស្រុកចិត្របុរីខេត្តក្រចេះ។ លោករដ្ឋមន្ត្រីបានលើកឡើងថា÷យើងត្រូវធ្វើយ៉ាងណាកុំបាត់បង់ផ្សោតតទៅទៀតយើងត្រូវរកវិធីការពារឲ្យបានហើយលោកក៏បានកោតសរសើរចំពោះការប្រឹងប្រែងការពាររបស់បងប្អូននាពេលកន្លងមកហើយសម្ដេចតេជោក៏លោកបានដឹងអំពីការខិតខំប្រឹងប្រែងរបស់បងប្អូនផងដែរ។ លោកបន្ថែមថា÷មងដែលជាឧបករណ៍គ្រោះថ្នាក់ដល់សត្វផ្សោតមិនមែនមងក្រឡាធំមងក្រឡាធំនេះធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតសត្វផ្សោតនិងត្រីមេពូជាខ្លាំងជាពិ សេសឧបករណ៍ឆក់។

ហើយគោលដៅដែលចង់បានគឺការពារផ្សោត ផ្សោតជារតនសម្បត្តិមួយហើយយើងត្រូវពង្រឹងការពារបន្ថែមដោយត្រូវកំណត់អត្តសញ្ញាណឲ្យច្បាស់លាស់និងស៊ើបអង្កេតរកឲ្យឃើញជនល្មើសកសាងសំណុំរឿងទៅតុលាការហើយមិនចាំបាច់ដេញចាប់ប្រផាប់ប្រភីងនាំតែគ្រោះថ្នាក់ខ្លួនទេកំណត់មុខសញ្ញាឲ្យច្បាប់ទៅចាប់ដល់ផ្ទះក្រុមអ្នកឆក់ទាំងនោះដេកផ្ទះមិនសុខទេ។

ទាក់ទិនការស្នើដល់ជំនាញនិងឆ្មាំដើម្បីពង្រឹងការពារសត្វផ្សោតខាងលើលោករដ្ឋមន្ត្រីក៏បានផ្ដល់នូវឧបករណ៍សម្ភារ:សម្រាប់ល្បាតមួយចំនួនដូចជាទូកស្មាច់ចំនួន 6 គ្រឿងម៉ាស៊ីនម៉ាកហ៊ីណូតាកម្លាំ25 សេះចំនួន 6 គ្រឿងកែវឆ្លុះ24 គ្រឿងអាវពោងចំនួន 44 អាវអាគុយម៉ាកJkកម្លាំង40អំពែចំនួន 6 គ្រឿងសារុងចំនួន 60 និងថវិកាចំនួន 10 លានរៀល។ បន្ថែមពីនេះលោកវ៉ាថនអភិបាលខេត្តក្រ ចេះក៏បានឧបត្ថម្ភថវិកាចំនួន 5លាន5សែន រៀលបន្ថែមផងដែរ។ ក្រោយចប់ការសំណេះសំណាលរវាងមន្ត្រីជំនាញនិងអង្គភាពពាក់ព័ន្ធលោករដ្ឋមន្ត្រីនិងលោកអភិបាលខេត្តក៏បានដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់កម្ទេចចោលរួមមាន÷

អាំងវែទ័រឆក់ត្រជាក់ចំនួន 18 គ្រឿងអាំងវែទ័រឆក់ក្តៅចំនួន 19គ្រឿងមងក្រឡាធំ25ប្រវែង1.250លបប្រើស100 ចំនួន 15 ខ្សែប្រវែង 250 ម៉ែត្រព្រមទាំង ដងឆក់ភ្ជាប់ខ្សែភ្លើងចំនួន15គូផងដែរ

អត្ថបទពេញនិយម

ពត៍មានថ្មីៗ