• ច័ន្ទ ២៩ មេសា ២០២៤ ០២:២៩ ព្រឹក

ក្រសួងសុខាភិបាល បង្ហាញពីរោគសញ្ញា ការចម្លង និងវិធីការពារជំងឺអុតស្វា ក្រោយរកឃើញ ១ ករណីដំបូង

នាយកដ្ឋាន ប្រយុទ្ធ នឹង ជំងឺឆ្លង នៃ ក្រសួងសុខាភិបាល បង្ហាញ ពី រោគសញ្ញា ការ ចម្លង និង វិធី ការពារ ជំងឺ អុត ស្វា ក្រោយ កម្ពុជា រក ឃើញ ១ ករណី ដំបូង ជា ករណី នាំចូល កាលពី ថ្ងៃ ទី ២៣ ខែ កក្កដា ឆ្នាំ ២០២២ ទៅលើ ជនជាតិ នីហ្សេរីយ៉ា ដែល បាន លួច រត់គេច ពី ប្រទេស ថៃ។

តាមរយៈ គេហទំព័រ ផ្លូវការ របស់ នាយកដ្ឋាន ប្រយុទ្ធ នឹង ជំងឺឆ្លង ដែល បង្ហោះ នៅ ព្រឹក ថ្ងៃ ទី ២៤ កក្កដា នេះ បាន ឲ្យ ដឹង ថា ជំងឺ អុត ស្វា នេះ មាន រោគសញ្ញា ដូចជា ក្តៅខ្លួន ឈឺក្បាល ខ្លាំង ហើម កូនកណ្ដុរ ឈឺ សាច់ដុំ និង ចេញ កន្ទួល ដែល មាន ពងបែក កន្ទួល មាន ទំនោរ ប្រមូលផ្ដុំ លើ មុខ បាតដៃ និង បាតជើង មាត់ ប្រដាប់ ភេទ និង ភ្នែក អាច រង ផល ប៉ះពាល់ ដែល រោគសញ្ញា និង កន្ទួល លើ ស្បែក មាន រយៈពេល ជាច្រើន សប្ដាហ៍។

នាយកដ្ឋាន បាន ណែនាំ ពី វិធី ការពារ ខ្លួន ចំពោះ វីរុស នេះ ដោយ ត្រូវ រក្សា អនាម័យ ខ្លួនប្រាណ លាងដៃ ជានិច្ច ជាមួយ សាប៊ូ ឬ ជែល លាងដៃ ឬ អាល់កុល លាងដៃ រក្សា អនាម័យ ផ្លូវ ដង្ហើម។ ចៀសវាង ការ ប៉ះពាល់ ដោយ ផ្ទាល់ ជាមួយ អ្នកជំងឺ អុត ស្វា ត្រូវ អនុវត្ត ការ រួមភេទ ប្រកបដោយ សុវត្ថិភាព ដោយ ប្រើ ស្រោមអនាម័យ បរិភោគ ចំណីអាហារ ដែល ឆ្អិន ល្អ និង រក្សា អនាម័យ អាហារ ទាំង ការ ចម្អិន អាហារ ឲ្យ បាន ល្អ ចៀសវាង ការ ប៉ះពាល់ ជាមួយ សត្វ រស់ ឬ ស្លាប់។

បុរស ជនជាតិ នីហ្សេរីយ៉ា ដែល ឆ្លង ជំងឺ អុត ស្វា រត់គេច ពី ប្រទេស ថៃ មានឈ្មោះ អូស ម៉ុង សាហា ហ្សី រី ម មាន អាយុ ២៧ ឆ្នាំ កាន់ ប៉ាសស្ព័រ លេខ A10414328 ជា អ្នកទេសចរ និង មាន ប្រវត្តិ នៃ ការ ធ្វើដំណើរ ចូល មក ទឹកដី ថៃ កោះ ភូ កេ ត នៅ ថ្ងៃ ទី ២១ ខែ តុលា ឆ្នាំ ២០២២។
បុរស រូប នេះ បាន គេច ខ្លួន ពី ប្រទេស ថៃ ហើយ ធ្វើ ដំណើរ ចូល មក ប្រទេស កម្ពុជា ត្រូវ បាន សមត្ថកិច្ច រាជធានី ភ្នំពេញ ធ្វើការ ឃាត់ខ្លួន កាលពី ល្ងាច ថ្ងៃ ទី ២៣ កក្កដា នេះ នៅ ម្តុំ ផ្សារដើមថ្កូវ ខណ្ឌ ចំការមន រាជធានី ភ្នំពេញ ខណៈ បុរស នេះ កំពុងតែ ស្នាក់នៅ ផ្ទះសំណាក់ មួយ នៅ ផ្លូវ ៤៣០ សង្កាត់ ទួលទំពូង។

បន្ទាប់មក ក្រសួងសុខាភិបាល បាន បញ្ជូន បុរស ជនជាតិ នីហ្សេរីយ៉ា កើត ជំងឺ អុត ស្វា ទៅ ព្យាបាល ជំងឺ នៅ មន្ទីរពេទ្យ រុស្សី កាលពី វេលា ម៉ោង ១៩ និង ១០ នាទី យប់ ថ្ងៃ ទី ២៣ ខែ កក្កដា ឆ្នាំ ២០២២។

ក្រសួងសុខាភិបាល សូម អំពាវនាវ អ្នក ដែល បាន ប៉ះពាល់ ផ្ទាល់ ជាមួយ អ្នកជំងឺ ជនជាតិ នីហ្សេរីយ៉ា ទាំងអស់ សូម ដាក់ខ្លួន ដោយឡែក ហើយ ស្វែងរក ការពិនិត្យ សុភាព ឬ ផ្តល់ ព័ត៌មាន មក ក្រុម គ្រូពេទ្យ ដែល នៅ ជិត លោកអ្នក ឬ ជូន ព័ត៌មាន ទៅ លេខ ១១៥ ដើម្បី ទទួល បាន ការ ជួយ ជ្រោមជ្រែង ពិនិត្យ សុខភាព ស្វែងរក ការ ចម្លង បន្ត និង ដើម្បី ចូលរួម កាត់ផ្ដាច់ ខ្សែចម្លង វីរុស អុត ស្វា នេះ ឲ្យ បាន ទាន់ ពេលវេលា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ