• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៣៧ ព្រឹក

នគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីលួច (យកម៉ូតូកង់បីឥណ្ឌា ០១គ្រឿង)

បើតាមប្រភពព័ត៌មានពីនគរបាលខណ្ឌមានជ័យបានអោយដឹងថាៈ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០១ម៉៣០នាទីរំលងអាធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ឈ្មោះ យូ ប៊ុនរ៉ាក់ជាតិ ភេទប្រុស អាយុ ២៧ឆ្នាំ នៅចំណុចម្តុំផ្សារសូរិយាម៉ល សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីអំពើលួច (យកម៉ូតូកង់បីឥណ្ឌា ០១គ្រឿង) ដែលបានប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០១ម៉៣០នាទីរំលងអាធ្រាត្រ ។

-ជនរងគ្រោះឈ្មោះ ស៊ា គីមហៀង ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ ៥៦សេ ផ្លូវលំ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ រត់ម៉ូតូកង់បីឥណ្ឌា ។ ១.ជនសង្ស័យឈ្មោះ យូ ប៊ុនរ៉ាក់ជាតិ ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទ្រា៤សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ រត់ម៉ូតូកង់បីឥណ្ឌ ។ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) វត្ថុតាងចាប់យក : ម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១JO-០៣៣៦(បានប្រគល់ជូនជនរងគ្រោះវិញ) ។

-បច្ចុប្បន្នជនសង្ស័យ​ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ