• ច័ន្ទ ២៩ មេសា ២០២៤ ១៣:០៦ ល្ងាច

ជប៉ុននឹងផ្តល់ឥណទានសម្បទាននិងហិរញ្ញប្បទានឥតសំណងបន្ថែមដល់កម្ពុជា"

ភ្នំពេញ÷នៅរសៀមថ្ងៃទី 22 ខែឧសភាឆ្នាំ2023ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថាលោកប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានិងលោកUENO Atsushiឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានឹងចុះហត្ថលេខានៅថ្ងៃទី24ខែឧសភាឆ្នាំ2023នៅទីស្តីការក្រសួងលើលិខិតប្តូរសារនិងឯកសារពាក់ព័ន្ធដូចខាងក្រោម÷

១.ឥណទានប្រាក់យ៉េនដែលមានទឹកប្រាក់ចំនួន7,205លានយ៉េន(ប្រមាណ52,6លានដុល្លារអាមេរិក) សម្រាប់អនុវត្តន៍"គម្រោងការធ្វើឲ្យប្រសើរឡើងវិញនូវផ្លូវជាតិលេខ5(កំណាត់ផ្លូវពីព្រែកក្តាម-ធ្លាម្អម)ដំណាក់កាលទី4។

២.ហិរញ្ញប្បទានឥតសំណងដែលមានទឹប្រាក់ចំនួន366 លានយ៉េន(ប្រមាណ2,67លានដុល្លារអាមេរិក )សម្រាប់អនុវត្តន៍"គម្រោងអាហារូបករណ៍ឮអភិវឌ្ឍន៍ធនធានមនុស្ស"។ ការផ្ដល់ជំនួញអភិវឌ្ឍន៍ផ្លូវការខាងលើនឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជាព្រមទាំងបង្កើនការពង្រឹងទំនាក់ទំនងដ៏ល្អប្រពៃនិងកិច្ចសហ ប្រតិបត្តិការដែលកំពុងលូតលាស់លើគ្រប់វិស័យរវាងប្រជាជាតិទាំងពីរ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ