• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៣៣ ល្ងាច

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបានទឹកប្រាក់ ២.៥ពាន់លានដុល្លារ ពីការនាំចេញ-ចូលទំនិញ

ការនាំចេញ-ចូលទំនិញ របស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបានទឹកប្រាក់ ២.៥ពាន់លានដុល្លារ នៅឆ្នាំ ២០២២។ យោងតាមរបាយការណ៍របស់រដ្ឋមន្រ្តី ក្រសួងការងារ ឯកឧត្តម អ៊ិត សំហេង បានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បាននិងកំពុងអភិវឌ្ឍគម្រោងកសាង ឱ្យមានរោងចក្រចំនួន ៣០០ ដោយរំពឹងថា នឹងបង្កើតបានកម្លាំងពលកម្ម ១០ម៉ឺននាក់ ជាឧស្សាហកម្មបៃតង ប្រកបដោយបរិយាបន្ន។ ឯកឧត្តម អ៊ិត សំហេង បានបន្តថា គិតត្រឹមខែឧសភា ឆ្នាំ ២០២៣នេះ តំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ មានរោងចក្រ សហគ្រាសចំនួន ១៧៥ ដែលបានផលិតសម្ភារសំណង់ សម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងបន្លាស់រថយន្ត សម្បក កង់រថយន្ត ផលិតផលិតផលសូឡា សម្ភារពេទ្យ កាបូ វ៉ាលី សម្លៀកបំពាក់ និងស្បែកជើងជាដើម។ តំបន់សេដ្ឋកិច្ចពិសេសនេះ បានបង្កើតការងារដល់ពលរដ្ឋនៅក្នុងមូលដ្ឋានប្រមាណ ៣ម៉ឺននាក់។ នៅក្នុង តំបន់ សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ មានក្រុមហ៊ុន មកពីប្រទេស បារាំង អ៊ែកឡង់ ថៃ ឡាវ មីយ៉ាន់ម៉ា វៀតណាម អាមេរិក អាឡឺ ម៉ង់ កូរ៉េ ជប៉ុន អង់គ្លេស កាណាដា និងផ្សេងៗទៀត។ បើតាមឯកឧត្តមរដ្ឋមន្រ្តី អ៊ិត សំហេង តំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ មានទំនាក់ទំនងល្អ និងផ្តល់ផល ប្រយោជន៍ ច្រើនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដូចជា ផ្តល់ការងារធ្វើនៅក្នុងតំបន់ ផ្ទះជួល លក់ដូរម្ហូបអាហារ និងដឹកជញ្ជូន ជាដើម។ ឯកឧត្តម អ៊ិត សំហេង បានលើកឡើងទៀតថា សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកតំបន់ សេដ្ឋកិច្ចពិ សេសក្រុងព្រះសីហនុ ដូចជាកូនប្រុសបង្កើតរបស់សម្តេច។ គួរឱ្យដឹងថា នៅខេត្តព្រះសីហនុ មានរោងចក្រសហគ្រាសសរុបចំនួន ១១២ មានកម្មករ និយោជិត ៧០២៥៧នាក់ មានតំបន់សេដ្ឋកិច្ចពិសេសចំនួនបីកំពុងដំណើរការ មានដូចជា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសជាជាងគ័រជី និងតំបន់សេដ្ឋកិច្ចពិសេស កំពង់ ផែស្វយ័តក្រុងព្រះសីហនុ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ