• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៣៧ ព្រឹក

បុរសម្នាក់ជាមួយនិងឪពុកមា ទៅរកអុស បានប្រទះឃើញគ្រាប់បែក ក៏យកទៅដំនិងពូថៅលេងបណ្តាលអោយផ្ទុះ រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅចំណុច បឹងភ្នៀត ក្នុងភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ឈ្មោះ នី ដាវិន ភេទ ប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអណ្តូងរនុក ឃុំត្រងិល ស្រុកកំពង់លែង បានទៅរកអុស នៅចំណុចខាងលើ ជាមួយឪពុកមា បានប្រទះឃើញគ្រាប់ ក៏យកទៅដំនិងពូថៅលេងបណ្តាលអោយផ្ទុះ រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។ អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមកុំប៉ះពាល់មីន និងគ្រាប់មិនទាន់ផ្ទុះ វាអាចបណ្តាលអោយរបួស ពិការ ស្លាប់ គ្រប់ពេល ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ