• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៤៣ ព្រឹក

រាជរដ្ឋាភិបាល នឹងធ្វើការ ឆ្លាក់ រូបនូវអត្តពលិកឆ្នើមកម្ពុជាដែលមានស្នាដៃលេចធ្លោ ក្នុង ព្រឹត្តិការណ៍ ស៊ីហ្គេមនេះ ហើយរៀបចំ ឱ្យ ទៅ ជាតឹកតា ងចម្លាក់ នៅ វិមាន ឈ្នះ ឈ្នះផងដែរ

ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងឆ្លាក់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅវិមានឈ្នះឈ្នះ ដើម្បីទុកជា តឹក តាង អំណះអំណាងជាប្រវត្តិសាស្ត្រដ៏អស្ចារ្យរុងរឿងល្បីល្បាញរបស់កម្ពុជា សម្រាប់កូនចៅ គ្រប់ជំនាន់ គ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស បានឃើញបានដឹងពីព្រឹត្តិការណ៍ កីឡា ដ៏ធំ មួយ នេះ។

នេះបើយោងតាមប្រភពពីអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។ ប្រភពដដែលបានបន្តថាក្រៅពីអត្ថន័យនិងពាក្យស្លោកនានាដែលលេចធ្លោ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នឹង មាន ការ ឆ្លាក់ នូវអត្តពលិកឆ្នើមកម្ពុជាដែលមានស្នាដៃលេចធ្លោ ក្នុង ព្រឹត្តិការណ៍ ស៊ីហ្គេមនេះ និង ដែល ទទួលបានការវាយតម្លៃខ្ពស់ពីគណៈកម្មការផ្នែកកីឡា រៀបចំ ឱ្យ ទៅ ជាតឹកតា ងចម្លាក់ នៅ វិមាន ឈ្នះ ឈ្នះផងដែរ។ ជាមួយគ្នានោះ រាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំចងក្រងនូវកម្រងវីដេអូឯកសា រ ជាប្រវត្តិសាស្រ្ត នូវ ព្រឹត្តិការ ណ៍ ទាំងមូល ក៏ដូចជាវីដេអូនៃគ្រប់វិញ្ញាសានៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែល ប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ប្រកប ដោយភាពជោគជ័យ និង សោមនស្ស រីករាយ ក្រៃលែង។ សូមបញ្ជាក់ជូនថា ភាពអស្ចារ្យនិងជោគជ័យនៃដំណើរការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០ ២ ៣ របស់ ព្រះរាជាណាចក្រ កម្ពុជា បានបង្កើតនូវគំរូក្នុងកំណត់ត្រា ប្រវត្តិសាស្ត្រ ថ្មីមួយ នៃ ទំព័រ ព្រឹត្តិ កា រណ៍ កីឡា ស៊ីហ្គេម ដែលជា សញ្ញាណ នៃការឈានទៅ រកការកែទម្រង់ និង ធ្វើ បច្ចុប្បន្នកម្មលើ លក្ខ ខណ្ឌ នា នា ក្នុងការរៀបចំព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកក្រោយៗទៀត ដើម្បី ឆ្លើយតបទៅនឹង ការ វិវឌ្ឍ នៃ សហ គមន៍អាស៊ាន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ