• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៤៨ ព្រឹក

អាជ្ញាធរក្រុងកែប តាម ទាន់ ស្ត្រី អាជីវករ នៅ ផ្សារ ក្តាម លក់ បន្លំ ភ្នែកជញ្ជីង

អាជ្ញាធរក្រុងកែបបានតាម ទាន់ ស្តែង ៗ ករណីអាជីវករ មួយ រូប នៅ ផ្សារ ក្តាម លក់ បន្លំ ភ្នែកជញ្ជីង ថ្លឹង គ្រឿង សមុទ្រ មិន គ្រប់ ទម្ងន់ លក់ អោយ ភ្ញៀវ ទេសចរ។ លោក ខេង យ័ន អភិបាល ក្រុងកែប បានឲ្យ ដឹង ថា កាលពី រសៀល ថ្ងៃ ទី ២១ ខែឧសភា ឆ្នាំ ២០២៣ រដ្ឋបាល ក្រុង បាន ដឹកនាំ កម្លាំង នគរបាល ប៉ុស្តិ៍ ផ្សារ ក្ដាម ចុះ ពិនិត្យ និង ហៅ អាជីវករ ដែល លក់ដូរ ថ្លឹង បន្លំ ភ្នែកជញ្ជីង អ្នកទិញ និង បាន នាំ អា ជីករ ដែល លក់ ថ្លឹង បន្លំ ភ្នែកជញ្ជីង នាំ ទៅ ធ្វើ កិច្ច សន្យា បញ្ឈប់ និង អប់រំ ណែនាំ នៅ ប៉ុស្តិ៍ នគរបាល កា ពារ តំបន់ ផ្សារ ក្ដាម ។ ជាមួយគ្នានេះ លោក ខេ ង យ័ន បានសម្ដែងអំណរគុណ ចំពោះ កិច្ចសហការ និង ការ ផ្ដល់ ព័ត៌មាន មក កាន់ រដ្ឋបាល ក្រុងកែប និង អំពាវនាវ ឲ្យ បងប្អូន ដែល ទិញ ទំនិញ នៅ ផ្សារ ក្ដាម ជួប ករណី ថ្លឹង បន្លំ ភ្នែកជញ្ជីង ត្រូវ រាយ ការ ណ៍មក រដ្ឋបាល ក្រុង ដើ ម្បី ចាត់វិធានការ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ