• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៣៥ ល្ងាច

ចាប់ពីថ្ងៃទី21-31ខែឧសភានេះសាំងធម្មតាតម្លៃដដែលលក់4,100 រៀលខណៈម៉ាស៊ូត (ឡើងថ្លៃ 50 រៀល)លក់3,850 រៀលក្នុង1លីត្រ

 

ភ្នំពេញ÷តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃទី 21ខែឧសភា ឆ្នាំ2023នេះបានចេញសេចក្តីជូនដំណឹងប្រកាសពីតម្លៃលក់រាយប្រេងឥន្ធន:នៅតាមស្ថានីយ៍នានាគិតចាប់ពីថ្ងៃទី 21 ដល់ថ្ងៃទី 31ខែឧសភាឆ្នាំ 2023នេះសាំង(តម្លៃដដែល)ខណ:ប្រេងម៉ាស៊ូតឡើងថ្លៃ (50រៀល)។ដូច្នេះត្រូវលក់សាំងធម្មតាតម្លៃ4,100រៀលនិងម៉ាស៊ូតត្រូវលក់ 3,850រៀលក្នុង1លីត្រ។ ជាក់ស្ដែងនៅក្នុងងសេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់បន្ថែមថាផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធន:លើទីផ្សារអន្តរជាតិថ្លៃលក់រាយប្រេងឥន្ធន:ចាប់ពីថ្ងៃទី 21 ដល់ថ្ងៃទី 31ខែឧសភាឆ្នាំ2023នឹងត្រូវលក់ 4,367រៀលក្នុង1លីត្រសម្រាប់ប្រេងសាំងធម្មតាEA92និង 4,117 រៀលក្នុង 1 លីត្រសម្រាប់ប្រេងម៉ាស៊ូតDO50ppm។ សូមជម្រាបថាពាក់ព័ន្ធនឹងបញ្ហាប្រេងឡើងថ្លៃខាងលើនេះដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជននិងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោហ៊ុនសែននៅតែបន្តនិងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធន:នៅកម្ពុជាចំនួន4សេនដុល្លារដដែលនៅក្នុង 1លីត្រផងដែរ។ ដូច្នេះថ្លៃលក់រាយនៅកម្ពុជាក្នុងរយ:ពេលដូចគ្នាខាងលើសម្រាប់ប្រេងសាំងធម្មតាដែលនឹងត្រូវដាក់លក់រាយនៅកម្ពុជាក្នុងតម្លៃ4,100រៀលដដែលក្នុង1លីត្រនិងប្រេងម៉ាស៊ូត3,850រៀលក្នុង1លីត្រសម្រាប់ម៉ាស៊ូតDO50ppm៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ