• ច័ន្ទ ២៩ មេសា ២០២៤ ០៣:០២ ព្រឹក

រន្ទះបាញ់សម្លាប់មនុស្សពីរនាក់ក្នុងមូល ដ្ឋានស្រុកបាទី

ខេត្តតាកែវ÷គ្រោះធម្មជាតិមើលមិនឃើញខណ:មានភ្លៀងធ្លាក់លាយឡំផ្គររន្ទះបណ្តា លឲ្យមនុស្ស2នាក់ស្លាប់យ៉ាងអាណោចអា ធ័ម។ កាលពីវេលាម៉ោង 16 និង 10 នាទីរសៀលថ្ងៃសៅរ៍ទី 20 ខែឧសភាឆ្នាំ 2023 នេះក្នុងមូលដ្ឋានស្រុកបាទីមានធ្លាក់មួយមេលាយ ឡំនឹងផ្គររន្ទះទើបបណ្ដាលឲ្យមានរន្ទះបាញ់មនុស្សស្លាប់2នាក់យ៉ាងអាណោចអាធ័ម។ ជនរងគ្រោះទី 1 ឈ្មោះលឹមសុខហេងភេទប្រុសអាយុ 40 ឆ្នាំនៅភូមិត្រពាំងសាបឃុំត្រពាំងសាបស្រុកបាទីខេត្តតាកែវត្រូវបានរន្ទះបាញ់ស្លាប់នៅកណ្ដាលនៅវាល ស្រែបន្ទាប់ពីជនរងគ្រោះទៅច្រូតស្មៅគោខាងត្បូងភូមិ។ជនរងគ្រោះទី 2 ឈ្មោះញ៉ែមភឿងភេទប្រុសអាយុ 57 ឆ្នាំនៅភូមិខ្នារធំឃុំពារាមស្រុកបាទីខេត្តតាកែវត្រូវបានរន្ទះ បាញ់ស្លាប់បន្ទាប់ពីចេញពីផ្ទះទៅបូមទឹកដាក់ស្រែ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុនិងពិនិត្យជាក់ស្ដែងរួចប្រគល់សពទៅក្រុមគ្រួសាររងគ្រោះដើម្បីធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ