• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៣៧ ព្រឹក

តាមការប៉ាន់ស្មាននៅឆ្នាំ2035សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនឹងកើនឡើងដល់ 330000ម៉ែត្រគូបក្នុងមួយឆ្នាំ

ភ្នំពេញ÷លោកឃួងស្រេងអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា÷តាមការប៉ាន់ស្មាននៅឆ្នាំ 2035សំណល់ភក់បង្គន់របស់ប្រជា ពលរដ្ឋបញ្ចេញចោលនៅរាជធានីភ្នំពេញនឹងកើនឡើងដល់330000ម៉ែត្រគូបក្នុងមួយឆ្នាំនេះធៀបនឹងបច្ចុប្បន្នកើនឡើងជិត 13ដងដូច្នេះទាមទារឲ្យយកចិត្តទុកដាក់គ្រប់គ្រងជាពិសេសរៀបចំអាងប្រព្រឹត្តិកម្មសំណល់ភក់បង្គន់ឲ្យបានត្រឺមត្រូវស្របតាមស្តង់ដារបច្ចេកទេស។ នេះជាការបញ្ជាក់របស់លោកឃួងស្រេងអភិបាលរាជធានីភ្នំពេញខណ:លោកនិងលោកស្រីអារីយ៉ាណាដេហ្ស៊ីលេខាធិការរងអចិន្ត្រៃយ៍ទទួលបន្ទុកកម្មវិធីសហប្រតិបត្តិការនៃសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំងព្រមទាំងលោកការីមហ្ស៊ីយ៉ាឌីសមាជិកក្រុមប្រឹក្សាស្ថាប័នស្យ៉ាប(SIAAP)និងជាតំណាងទីក្រុងប៉ារីសតំបន់សហជីពfinu(SIAAP)អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ថានីយ៍ប្រព្រឹត្តកម្មសំណល់ភក់បង្គន់មានទីតាំងស្ថិតនៅក្នុងសង្កាត់ភ្លើងឆេះរទេះខណ្ឌកំបូលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី19ខែឧសភាឆ្នាំ2023។ លោកឃួងស្រេងបានមានប្រសាសន៍ថាស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់នេះជាស្ថាននេះប្រព្រឹត្តិកម្មដំបូងបង្អស់នៅរាជធានីភ្នំពេញដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី 24 ខែឧសភាឆ្នាំ 2022 កន្លងទៅដោយចំណាយថិកាសាងសង់អស់ចំនួន1.194.557(មួយលានមួយសែនប្រាំបួនម៉ឺនបួនប្រាំពាន់ប្រាំរយហាសិបពីរដុល្លារអាមេរិក)ក្រោមគម្រោងហិរញ្ញប្បទានសរុបជាង3,7លានដុល្លារអាមេរិកដែលជាការចូលរួមពីដៃគូរួមមានសហជីពស្យ៉ាប(SIAAP)សមាគមអា .អឹម.អេហ្វ.ទីភ្នាក់ងារ អេ អ៉ី អេស.អ៉ិន (AESN)និងថវិកាបដិភាគរបស់រដ្ឋបាលរាជធានីភ្នំពេញ។នេះជាចំណងដៃរួមគ្នារវាងរដ្ឋបាលរាជធានីភ្នំពេញនិងសមាគមអា.ស៊ី.អឹម.អេហ្វ.ជូនចំពោះប្រជាជនក្នុងរាជធានីភ្នំពេញសំដៅលើកកម្ពស់អនាម័យ-បរិស្ថានឆ្លើយតបទៅនឹងសេចក្តីត្រូវការនិងភាពស៊ីវិល័យរបស់ប្រជាជនក្នុងទីក្រុង។

លោកហួងស្រេងបានបន្តទៀតថាយោងតាមការសិក្សានៅឆ្នាំ 2001សំណល់ភក់បង្គន់របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញមានត្រឹមតែ 26000 ម៉ែត្រគូបក្នុងមួយ ឆ្នាំនិងមានការកើនឡើងជាលំដៅហើយតាមការប៉ាន់ស្មាននៅឆ្នាំ2035សំណល់ភក់បង្គន់របស់ប្រជាពលរដ្ខនៅរាជធានីភ្នំពេញនឹងកើនឡើងដល់330000ម៉ែត្រគូបក្នុង1ឆ្នាំពោលគឺកើនឡើង13ដងដូច្នេះទាមទារឲ្យយើងត្រូវយកចិត្តទុកដាក់គ្រប់គ្រងជាពិសេសរៀបចំអាងប្រព្រឹត្តកម្មសំណល់នេះឲ្យបានត្រឹមត្រូវស្របតាមស្តង់ដារបច្ចេកទេស។

លោកឃួងស្រេងក៏បានបញ្ជាក់ដែរថា÷ សម្រាប់ការស្ថាបនាស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់នៅរាជធានីភ្នំពេញគឺពិតជាមានភាពចាំបាច់និងមានសារៈសំខាន់ខ្លាំងណាស់ដើម្បីលើកកម្ពស់អនាម័យយសាធារណ:ឆ្លើយតបទៅនឹងអត្រាកំ ណើនប្រជាពលរដ្ឋកំណើនសេដ្ឋកិច្ច, នគរូបនីយកម្ម,ការពង្រីកទីក្រុងនិងការកើនឡើងផ្នែកជីវភាព-តម្រូវការរស់នៅកាន់តែស៊ីវិល័យរបស់បងប្អូនប្រជាពលរដ្ឋក្នុងនោះគម្រោងនេះនឹងផ្តល់នូវអត្ថប្រយោន៍សំខាន់ចំនួន3រួមមាន(១)អត្ថប្រយោជន៍បរិស្ថានតាមរយ:ការគ្រប់គ្រងសំណល់ភក់បង្គន់បានត្រឹមត្រូវ(២)អត្ថប្រយោជន៍ផ្នែកសង្គមតាមរយ:ការបង្កើតការងារនិងកែច្នៃសំណល់ភក់បង្គន់ទៅជាជីសរីរាង្គកាត់បន្ថ យការប្រើប្រាស់ជីគីមីនិង(៣)អត្ថប្រយោ ជន៍ផ្នែកសេដ្ឋកិច្ចតាមរយ:ការលក់ជីសរីរាង្គដែលផលិតបាននៅក្នុងទីផ្សារកសិកម្មឬអាចនិយាយបានថា"យកសំណល់គ្រប់ គ្រងសំណល់"។

លោកឃួងស្រេងបានជំរុញឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញណែនាំនិងផ្សព្វផ្សាយទៅបងប្អូនប្រជាពលរដ្ខដែលធ្វើអាជីវកម្មបូមភក់បង្គន់នៅក្នុងរាជធានីភ្នំពេញទាំងអស់រាល់ការធ្វើអាជីវកម្មបូមភក់បង្គន់ត្រូវមកចាក់នៅអាងប្រព្រឹត្តិកម្មសំណល់ភក់បង្គន់នេះដើម្បីសុខមាលភាពប្រជាជន។បើណែនាំហើយមិនព្រមអនុវត្តនោះរដ្ឋបាលរាជធានីភ្នំពេញនឹងមានវិធានការរដ្ឋបាលដោយមិនអាចឲ្យពួកគាត់យកទៅចាក់ចោលពាសវាលពាស កាលដូចមុនទៀតទេ។ លោកស្រីអារីយ៉ាណាអាដេហ្ស៊ីក៏ដូចជាលោកការីមហ្ស៊ីយ៉ាឌីបានមានប្រសាសន៍លើកឡើងផងដែរថាយើងបានធ្វើការសិក្សា 10 ឆ្នាំហើយលើការងារប្រព្រឹត្តិកម្មទឹកស្អាតជាលទ្ធផលយើងបានបើកការដ្ឋានស្ថាបនាស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់នេះហើយនេះក៏ជាស្ថានីយប្រព្រឹត្តិកម្មដំបូង បង្អស់នៅរាជធានីភ្នំពេញ។ ក្រោយបើកសម្ពោធដាក់ឲ្យប្រើប្រាស់យើងមិនបោះបង់ចោលនោះទេគឺយើងនឹងបញ្ជូនអ្នកបច្ចេកទេសមកជួយដល់ស្ថានីយនេះសំដៅធ្វើយ៉ាងណាឲ្យការងាមួយនេះទទួលបានជោគជ័យសម្រាប់សុខមាលភាពប្រជា ពលរដ្ឋ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ