• ច័ន្ទ ២៩ មេសា ២០២៤ ០៥:២៣ ព្រឹក

យុវជនម្នាក់ខឹងប្រុសស្នេហ៍រត់ចោលទៅរកអនាគតថ្មីគិតខ្លីចងកសម្លាប់ខ្លួន

ភ្នំពេញ÷យុវជនម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួនក្នុងបន្ទប់ដោយសារតែខឹងប្រុសស្នេហ៍ចុះចោលទៅរកអនាគតថ្មី។ ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង1និង 45 នាទីរសៀលថ្ងៃទី 18ខែឧសភាឆ្នាំ2023នៅបន្ទប់ជួលលេខ 2 Bជាន់ទី 2 ផ្លូវបេតុងក្រុមទី 3 បុរីលនស៊ីធីភូមិព្រៃព្រីងត្បូង1សង្កាត់ចោមចៅទី 2 ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ យុវជនរងគ្រោះមានឈ្មោះហេងឆេងហួរភេទប្រុសអាយុ 25 ឆ្នាំមុខរបរលក់ដូរនៅផ្សារធូលនមានទីលំនៅនៅក្បែរកន្លែងនៅក្បែរកន្លែងកើតហេតុក៏ប៉ុន្តែមកជួលបន្ទប់ស្នាក់នៅកន្លែងកើតហេតុខាងលើ។ តាមប្រភពបានឲ្យដឹងថាជនរងគ្រោះមានចរិតម្ញិម្ញក់លួចយកតែអាវរ៉ូបរបស់ម្ដាយមកស្លៀកពាក់ហើយមានស្នេហាស្រលាញ់ភេទដូចគ្នាជាមួយយុវជនម្នាក់នៅឯក្រុងព្រះវិ ហារខេត្តព្រះវិហា។ស្នេហារបស់ពួកគេទាំង2នាក់ខ្លាំងជាងមនុស្សស្រឡាញ់ភេទផ្ទុយគ្នាទៅទៀតអស់រយៈពេលជាច្រើនខែមកហើយផ្អែមលើសរកអ្វីប្រៀបមិនបានកុំថាឡើយទឹកឃ្មុំគឺស្រឡាញ់គ្នារហូតបាត់មុខគ្នាមិនបាន។

តាមប្រភពបានឲ្យដឹងថាស្នេហារបស់យុវជនទាំង2នាក់ឈានដល់ទីបញ្ចប់ដោយភាគីខាងប្រុសពិតបានរត់ចុះចោលទៅបាត់ដើម្បីទៅរកអនាគតថ្មីអស់រយៈពេលជាង1 ខែមកហើយធ្វើឲ្យយុវជនខាងលើកើតទុក្ខទោម្នេញនៅមិនសុខទោះជាអង្វរឲ្យប្រុសស្នេហ៍វិលវិញក៏មិនបានលទ្ធផល។ស្រាប់តែនៅព្រឹកថ្ងៃទី 18 ខែឧសភាឆ្នាំ 2023 នេះជនរងគ្រោះបានទូរសព្ទអង្វរឲ្យប្រុសស្នេហ៍វិលវិញតែមិនបានសម្រេចធ្វើឲ្យជនរងគ្រោះតូចចិត្តដេកយុំម្នាក់ឯងរហូតដល់រសៀលថ្ងៃដដែលអ្នកជិតខាងបានប្រទះឃើញចងកសម្លាប់ខ្លួន។ បើតាមឪពុកម្ដាយបានឲ្យដឹងថាកូនគាត់ម្នាក់ក្នុងចំណោម 5 នាក់មានចរិតខុសគេហើយក្រោយពីហូបបាយថ្ងៃត្រង់រួចមិនឃើ ញកូនទៅកន្លែងតូបលក់ដូរទើបទៅតាមហៅស្រាប់តែប្រទះឃើញកូនចងកសម្លាប់ខ្លួនដូចនៅថ្មីៗពេកគាត់ក៏ស្រាយទម្លាក់ច្របាច់គក់យ៉ាងណាក៏ដោយតែហួសពេលទៅហើយ។ សពបុរសខាងលើត្រូវបានសមត្ថកិច្ចមូលដ្ឋានសមត្ថកិច្ចជំនាញចុះទៅពិនិត្យធ្វើកោសល្យវិច័យឃើញថាពិតជាស្លាប់ដោយ ធ្វើអត្តឃាតខ្លួនឯងពុំមានពាក់ព័ន្ធបទល្មើសអ្វីឡើយរួចប្រគល់ឲ្យក្រុមគ្រួសាររៀបចំបុណ្យតាមប្រពៃណី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ