• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៤៥ ព្រឹក

កម្ពុជាត្រៀមខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី 12 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 9ខែមិថុនាឆ្នាំ 2023 ខាងមុខនេះ

ភ្នំពេញ÷ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី 12 (ASEAN Para Games)នឹងចាប់ ផ្ដើមនាពេលដ៏ខ្លីខាងមុខលើទឹកដីនៃព្រះរា ជាណាចក្រកម្ពុជា! បន្ថែមពីអ្វីដែលជាភាពជោគជ័យនៃការរៀប ចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី32 (ASEAN GAMES)កម្ពុជាក៏នឹងត្រៀម ខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី 12 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 3ដល់ថ្ងៃទី9ខែ មិថុនាឆ្នាំ2023ខាងមុខនេះ។បើយោងតាមការបញ្ជាក់ពីសភាពសហព័ន្ធយុវជនកម្ពុជាUnion of Youth Federations of Cambodiaនៅថ្ងៃទី19ខែឧសភាឆ្នាំ2023។ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម(ASEAN Para Games)តែងតែប្រារព្ធឡើងបន្ទាប់ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នយ៍និងដោយមានការចូលរួមប្រកួតពីប្រតិភូអត្តពលិកដែលមានពិការភាពពីប្រទេសទាំង11ក្នុងតំបន់អាស៊ីអាគ្នេយ៍។ សូមជម្រាបជូនថាកាលពីថ្ងៃឆ្នាំ 2022 កន្លងទៅនេះព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី 11 បានប្រព្រឹត្តទៅនៅក្នុងទីក្រុងសូឡូប្រទេសឥណ្ឌូនេស៊ីដែលប្រទេសកម្ពុជាបានបញ្ជូនអត្តពលិកចំនួន 115 នាក់ដើម្បីចូលរួមប្រកួតលើ11ប្រភេទកីឡាហើយក្នុងឆ្នាំ 2023 នេះកម្ពុជាបានត្រៀមខ្លួនរួចជា ស្រេចក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី 12ដោយមានការ ប្រកួតលើ13ប្រភេទកីឡា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ