• ច័ន្ទ ២៩ មេសា ២០២៤ ០៦:០០ ព្រឹក

ឃាត់ខ្លួនបុរសជនជាតិចិនម្នាក់រឹបអូសគ្រឿងញៀននិងសារធាតុគីមីផ្សំជាង 100 គីឡូក្រាម

ភ្នំពេញ÷អគ្គស្នងការដ្ឋាននគរបាលជាតិនៅព្រឹកថ្ងៃព្រហស្បតិ៍ទី 18 ខែឧសភាឆ្នាំ 2023 នេះបានឲ្យដឹងថាកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំដោយឃាត់ខ្លួនបុរសម្នាក់រឹបអូសគ្រឿងញៀននិងសារ ធាតុគីមីផ្សំជាង 100 គីឡូក្រាម។ ប្រភពដដែលបន្តថាអនុវត្តន៍តាមបញ្ជាលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការដ្ឋានក្នុងនគរបាលជាតិ និងលោកនាយឧត្តមសេនីយ៍ម៉ក់ជីតូអគ្គ ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ឯកឃឹងសារ៉ាត់នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនកាលពីថ្ងៃទី 14 ខែឧសភាឆ្នាំ 2023 វេលាម៉ោង 17និង40នាទីកម្លាំងជំនាញការិយា ល័យ(ក10)នៃមន្ទីរប្រឆាំងគ្រឿងញៀនដឹកនាំដោយលោកឧត្តមសេនីយ៍ទោសារីបុត្រសត្យា,លោកឧត្តមសេនីយ៍ត្រីយឹមសែនឧត្តមនាយករងមន្ទីរប្រឆាំងគ្រឿង ញៀននិងលោកវីរៈសេនីយ៍ឯកតឹកសូនីនាយការិយាល័យ,ដោយមានការសម្របសម្រួលពីលោកអ៊ំុសុភ័ក្រព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបង្ក្រាបករណីកែច្នៃនិងជួញដូរដោយខុសច្បាប់នៅសារធាតុញៀនប្រព្រឹត្តនៅចំណុចផ្ទះលេខ37ផ្លូវលេខ 22បញ្ញេសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិចិននិងរឹបអូសគ្រឿងញៀននិងសារធាតុសារធាតុគីមីផ្សំជាង 100 គីឡូក្រាម។

ជនសង្ស័យឈ្មោះZHOU GUOCHAO (ចូវគ័រឆាវ)ភេទប្រុសអាយុ 60 ឆ្នាំជនជាតិចិននិងចាប់យកវត្ថុតាងរួមមាន÷

១.សារធាតុញៀនប្រភេទមេតំហ្វេតាមីន Iceទម្ងន់4 គីឡូក្រាម.684ក្រាម ២.សារធាតុគីមីផ្សំ(Acetone)ទម្ងន់ 3 គីឡូក្រាម ៣.សារធាតុគីមី(Ethanol)ទម្ងន់ 40 គីឡូក្រាម ៤.សារធាតុមិនច្បាស់ទម្ងន់53 គីឡូក្រាម 428 ក្រាម ៥.ជញ្ជីងតូចធំទម្ងន់ 5 គ្រឿងនិងឧបករណ៍សម្រាប់វេចខ្ចប់កែច្នៃគ្រឿងញៀនមួយចំ នួន។ បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ