• ច័ន្ទ ២៩ មេសា ២០២៤ ០២:៤៦ ព្រឹក

រដ្ឋមន្ត្រីក្រសួងសាធារណៈការប្រកាសថាផ្លូវល្បឿនលឿនពីរាជនីភ្នំពេញទៅក្រុងបាវិតគ្រោងនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី 7 ខែមិថុនាឆ្នាំ 2023 ខាងមុខនេះ

ភ្នំពេញ÷ផ្លូវល្បឿនលឿនខ្សែទី 2 តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិតប្រវែង 135 គីឡូម៉ែត្រគ្រោងនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី 7 ខែមិថុនាឆ្នាំ 2023 ខាងមុខនេះបើតាមប្រាសាសន៍លើកឡើងរបស់លោកស៊ុនចាន់ថុលទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូនបានគូស បញ្ជាក់នៅក្នុងពិធីចុះហត្ថលេខាលើកិច្ច សន្យាភាពជាដៃគូរវាងរដ្ឋនិងឯកជននៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិតរវាងរាជរដ្ឋាភិបាលកម្ពុជានិងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិននាថ្ងៃទី 18 ខែឧសភាឆ្នាំ 2023នៅទីស្តីការក្រសួង។

លោកបានមានប្រសាសន៍បន្តថាផ្លូវល្បឿនលឿនខ្សែទី 2 ពីរាជធានីភ្នំពេញទៅក្រុងបាវិតមានប្រវែង 135 គីឡូម៉ែត្រមាន 4គន្លង2គន្លងទៅ2គន្លងមកសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិនប្រើប្រាស់ថវិកាសាងសង់ 1400 លានដុ ល្លារសហរដ្ឋអាមេរិកមានរយៈពេលសាង សង់ 4 ឆ្នាំ។ គួរបញ្ជាក់ថាផ្លូវល្បឿនលឿនខ្សែទី 2 តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិតប្រវែងជាង 135 គីឡុងម៉ែត្រពិតជាមានសារៈសំខាន់ណាស់សម្រាប់ព្រះរាជាណាចក្រកម្ពុជាយើងដោយសារប្រទេសកម្ពុជាយើងស្ថិត នៅចំកណ្ដាលមហាអនុតំបន់មេគង្គរួមមានកម្ពុជា,ឡាវ,វៀតណាម,ថៃ,មីយ៉ាន់ម៉ានិងចិន។បើនិយាយពីទំហំពាណិជ្ជកម្មរវាងប្រទេសថៃនិងប្រទេសវៀតណាមគឺមានរហូតទៅដល់រាប់ពាន់លានដុល្លារសហ រដ្ឋអាមេរិកក្នុង1ឆ្នាំៗ។ដូច្នេះនៅពេលផ្លូវល្បឿនលឿនខ្សែទី 2តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិតសាងសង់រួចរាល់ការដឹកជញ្ជូនទំនិញពីប្រទេសថៃមកកាន់ប្រទេសវៀតណាមនឹងឆ្លងកាត់ប្រទេសកម្ពុជាហើយកម្ពុជាយើងនឹងអាចឈានដល់មានទីតាំងសម្រាប់ស្តុកទំនិញថែមទាំងអាចបង្កើតការងារជូនប្រជាពលរដ្ឋយើងបានថែមទៀតផង។

គួរបញ្ជាក់ដែរថាតាមការគ្រោងទុកផ្លូវល្បឿនលឿនខ្សែទី 2 ពីរាជធានីភ្នំពេញទៅក្រុងបាវិតខេត្តស្វាយរៀងគ្រោងនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី 7 ខែមិថុនាឆ្នាំ 2023 ខាងមុខនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាហើយស្របពេលជាមួយគ្នានេះដែរក៏នឹងមានពិធីចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋនិងឯកជននៃគម្រោងហេដ្ឋារច នាសម្ព័ន្ធផ្លូវល្បឿនលឿនខ្សែទី3តភ្ជាប់ពីរាជ ធានីភ្នំពេញទៅក្រុងសៀមរាបរវាងរាជរដ្ឋាភិ បាលកម្ពុជានិងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិនផងដែរ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ