• ច័ន្ទ ២៩ មេសា ២០២៤ ១០:៤២ ព្រឹក

កម្ពុជាបានឆ្លងកាត់វាល3

ភ្នំពេញ÷សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានរម្លឹកសាជាថ្មីម្ដងទៀត ពីកម្ពុជាបានឆ្លងកាត់វាល3ដែលរួមមានសង្គ្រាម,ភាពអត់ឃ្លាននិងជំងឺផ្សេងៗ។សម្ដេចមានប្រសាសន៍ក្នុងពិធីប្រគល់ស ញ្ញាបត្រដល់និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិ បាល(University of Health Sciene )ចំនួនជាង 13ពាន់នាក់ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញរាជធានីភ្នំពេញនាព្រឹកថ្ងៃព្រហស្បតិ៍ទី 18ឧសភាឆ្នាំ 2023។ សម្ដេចតេជោហ៊ុនសែនបានគូសបញ្ជាក់ថាវាលទី 3 ដែលជាជំងឺដង្កាត់ផ្សេងៗរួមទាំងកូវីដ-19 ផងដែរដែលតម្រូវឲ្យយើងត្រូវត្រៀមធនធានមនុស្សខាងវិស័យសុខាភិបាលរបស់យើងដើម្បីការពារអាយុជីវិតរបស់ប្រ ជាជនយើង។ សម្ដេចហ៊ុនសែនក៏បានគូសបញ្ជាក់ថាការប្រែប្រួលអាកាសធាតុបាននាំមកនូវជំងឺកាចសាហាវជាច្រើនដែលយើងមិនធ្លាប់មានហើយយើងក៏មិនដឹងថាតើនៅថ្ងៃខាង មុខនឹងមានជំងឺអ្វីខ្លះកើតឡើងចំពោះកម្ពុជាយើង។ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោហ៊ុនសែនបានបន្តការរិះគន់ការស្រាវជ្រាវយោធានិងការបង្កើតសង្គ្រាមដោយប្រទេសនានាក្នុងពិភពលោក។សម្ដេចតេជោថាការប្រើប្រាស់លុយបង្កើតនូវអាវុធនិងពង្រឹងយោធានេះអ្នកដែលខាតបង់គឺមនុស្សជាតិទាំង មូល។ សម្ដេចថាសង្គ្រាមបានបង្កវិនាសកម្មបំផ្លាញសេដ្ឋកិច្ចសម្លាប់មនុស្សហើយអ្នកដែលចំ ណេញគឺអ្នកលក់អាវុធឯណោះទេ។សម្ដេចថាប្រសិនជាគេកាត់បន្ថយលុយពីយោធាតែពាក់កណ្តាលយកមកធ្វើការស្រាវវេជ្ជសា ស្ត្រពិតជាអាចជួយមនុស្សជាតិបានច្រើននិងធ្វើឲ្យពិភពលោកកាន់តែមោទនភាពសុខដុមនីយកម្ម។ សម្ដេចថា÷ទិញក៏នៅក្នុងក្របខណ្ឌពិភពលោកក្នុងការទទួលខុសត្រូវលើកិច្ចការពារសុខមាលភាពប្រជាជនយើង"៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ