• ច័ន្ទ ២៩ មេសា ២០២៤ ០៤:១៤ ព្រឹក

ប្រែក្លាយតំបន់ប្រឡាយទឹកស្ទឹងមានជ័យឲ្យមានសួនកុមារនិងសួនច្បារសាធារណសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋមកហាត់ ប្រាណ

ភ្នំពេញ÷រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការអភិវឌ្ឍតំបនមិនរៀបរយនៅតាមប្រឡាយស្ទឹងមានជ័យឲ្យក្លាយទៅជាតំបន់រៀបរយរយដោយផ្ទះសម្បែងប្រជាពលរដ្ឋមានប្លង់កម្មសិទ្ធិស្របច្បាប់ជាមួយនឹងការរស់នៅប្រកបដោយអនាម័យនិងបរិស្ថានល្អហើយនៅក្រោមស្ពានស្ទឹងមានជ័យក៏មានការអភិ វឌ្ឍផងដែរដោយមានទាំងសួនកុមារនិងសួនច្បារសាធារណ:សម្រាប់ឲ្យបងប្អូនប្រ ជាពលរដ្ឋបានហាត់ប្រាណដើម្បីសុខភាពថែមទៀត។ នេះជាការលើកឡើងរបស់លោកនួនផារ័ត្នអភិបាលរងរាជធានីភ្នំពេញខណៈដែលលោកអញ្ជើញជាតំណាងលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធនានាក្នុងក្របខណ្ឌនៃគម្រោងហិរញ្ញប្បទាន រួមរវាងសមាគមAIMFសហភាពអឺរ៉ុបរដ្ឋបាលរដ្ឋធានីប៉ារីសនិងរដ្ឋបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី 16 ខែឧសភាឆ្នាំ 2023នេះនៅតាមប្រឡាយស្ទឹងមានជ័យនិងនៅសួនច្បារក្រោមស្ពានអាកាសស្ទឹង មានជ័យក្នុងសង្កាត់ស្ទឹងមានជ័យទី1ខណ្ឌ មានជ័យ។ ពិធីនេះក៏មានការចូលរួមពីលោកស្រីអារីយ៉ាណាអាដេហ្ស៊ី(Arianna ARDESI)ទីប្រឹក្សាននិងជាលេខាធីការរងអចិន្ត្រៃយ៍ទទួល បន្ទុកកម្មវិធីសហប្រតិបត្តិការនិងលោកប៉ូដេវីដរ៉េញនីញ៉េប្រធានាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃរដ្ឋធានីប៉ារីសផងដែរ។ លោកនួនផារ័ត្នបានមានប្រសាសន៍ឲ្យដឹងថាស្ទឹងមានជ័យពីដើមឡើយជាតំបន់មិនរៀបរយតែក្រោយពីរដ្ឋបាលរាជធានីភ្នំពេ ញសូមគោលការណ៍ទៅរាជរដ្ឋាភិបាលយើងបានអភិវឌ្ឍប្រឡាយស្ទឹងមានជ័យនេះពីតំបន់មិនរៀបរយមកជាតំបន់រៀបរយដោយរដ្ឋបាលរាជធានីភ្នំពេញក្រោមការចង្អុលណែនាំពីសម្ដេចតេជោហ៊ុនសែនបានប្រគល់កម្មសិទ្ធដីធ្លីស្របច្បាប់ជូនបងប្អូនប្រជាពលរដ្ឋរាប់រយគ្រួសារនៅតាមដងប្រឡាយនេះដែលធ្វើឲ្យតំបន់នេះក្លាយជាតំបន់ដែលមានផាសុខភាពមានអនាម័យបរិស្ថានល្អមានផ្លូវធ្វើដំណើរងាយស្រួលផងដែរ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកនួនផារ័ត្នបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋធ្វើយ៉ាងណាកុំរំលោភយកចំណីផ្លូវថ្មើរជើងតាមដងប្រឡាយនិងកុំលក់ដូរនៅក្រោមស្ពានអាកាសស្ទឹងមានជ័យដែលធ្វើឲ្យប៉ះ ពាល់សណ្តាប់ធ្នាប់សាធារណៈនិងប៉ះពាល់សោភណភាពរាជធានីភ្នំពេញ។ លោកប៉ូដេវីដរ៉េញនីញ៉េបាននមានប្រសា សន៍លើកឡើងដែរថា÷លោកពិតជារីករាយជាមួយនឹងគម្រោងដែលបានធ្វើឡើងនៅ ក្នុងរាជធានីភ្នំពេញ។

គម្រោងនេះទោះបីតូចក៏ពិតមែនប៉ុន្តែវាមានអត្ថន័យធំធេងនិងជាគំរូសម្រាប់យកទៅអនុវត្តន៍ទៅតាមបបណ្តាប្រទេសផផ្សេង ទៀត។ គួរបញ្ជាក់ថាហេដ្ឋារចនាសម្ព័ន្ធនានាក្នុងក្របខណ្ឌនៃគម្រោងហិរញ្ញប្បទានរួមរវាងសមាគមAIMFសហភាពអ៉ឺរ៉ុបរដ្ឋបាលរដ្ឋធានីប៉ារីសនិងរដ្ឋបាលរាជធានីភ្នំពេញដែលសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនារសៀលថ្ងៃទី16ខែឧសភាឆ្នាំ2023 នេះរួមមាន÷មណ្ឌលសហគមន៍ដែលមានជាន់ផ្ទាល់ដីនិងជាន់ទី1មានបន្ទប់សិក្សារបស់កុមារ,ផ្ទះបាយ,ការិយាល័យ,បន្ទប់ទឹកបុរសនារីនិងទីធ្លាសម្រាប់ប្រជុំជាមួយនឹងបន្ទប់ពិនិត្យសុខភាពផងដែរនិងការសម្ពោធដាក់់ឲ្យប្រើប្រាស់សួនកុមារនិងសួនសាធារណ:សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋហាត់ប្រាណនៅក្រោមស្ពានស្ទឹងមានជ័យនេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ