• ច័ន្ទ ២៩ មេសា ២០២៤ ១២:៥៩ ល្ងាច

ក្រពើភ្នំ146ក្បាលត្រូវបានលែងចូលក្នុងជម្រកធម្មជាតិដើម្បីបង្កើនចំនួនរបាយសត្វក្រពើភ្នំនៅក្នុងធម្មជាតិឡើងវិញ

ភ្នំពេញ÷ក្រពើចំនួន 146 ក្បាលត្រូវបានលែងចូលក្នុងជម្រកធម្មជាតិដើម្បីបង្កើនចំនួនរបាយសត្វក្រពើភ្នំនៅក្នុងធម្មជាតិឡើងវិញ។កម្ពុជាដែលត្រូវបានទទួលស្គាល់ថាជាប្រទេសដែលមានសត្វក្រពើច្រើនជាងគេលើពិភពលោកមានប្រមាណ300ក្បាលខណ:ចំនួនសរុបនៅលើពិភពលោកមានប្រមាណ1000ក្បាលណ្ណោះ។កិច្ចការអភិ រក្សកន្លងទៅបានផ្ដល់ផលជាទីមោទន: ដែលពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រាជ រដ្ឋាភិបាលកម្ពុជានិងអ្នកអភិរក្សក្នុងការបង្កើនចំនួនសត្វក្រពើភ្នំក្នុងតំបន់ការពារ ធម្មជាតិកម្ពុជា។

អស់រយៈពេលជាង 20 ឆ្នាំមកនេះគម្រោងអភិរក្សក្រពើកម្ពុជាបាននឹងកំពុងអនុវត្តន៍នៅដែនជម្រកក្រពើសំខាន់ៗនៅកម្ពុជា។ដោយមានការសហការបច្ចេកទេសរវាងក្រសួងបរិស្ថានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងអង្គការសត្វព្រៃនិងរុក្ខជាតិ(FFI)ក្រពើភ្នំដែលជាប្រភេទជិតផុតពូជបំផុតនិងជាសត្វព្រៃនិមិត្តរូបដ៏សំខាន់បំផុតមួយរបស់កម្ពុជាត្រូវបានការពារនិងអភិរក្សបានយ៉ាងល្អនិងមានការបង្កាត់ពូជក្រពើភ្នំដើម្បីលែងទៅក្នុងធម្មជាតិ។ទីតាំង5ដែលកំពុងអនុវត្តន៍ការអភិរក្សយ៉ាងសកម្មរួមមាន÷អូរសោមឃុំអូរសោមស្រុកវាលវែងខេត្តពោធិសាត់ អារ៉ែងឆាយរាបស្ទឹងខៀវនិងតំបន់ស្តារក្រពើឡើងវិញនៅឃុំតាទៃលើស្ថិតក្នុងខេត្តកកោះកុងនិងកម្មវិធីបង្កាត់ក្រពើភ្នំពូជសុទ្ធដើម្បីលែងទៅក្នុងធម្មជាតិ(Re-introductiion Program)ស្ថិតនៅឧទ្យានសួនសត្វនិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។

ឥឡូវនេះគម្រោងអភិរក្សក្រពើភ្នំគំរូនេះដែលបានភ្ជាប់អង្កេតតាមដាននិងការល្បាតដោយសហគមន៍មូលដ្ឋានជាមួយនឹងបច្ចេកវិទ្យាអភិរក្សចុងក្រោយត្រូវបានផ្សព្វផ្សាយទៅកាន់ពិភពលោកផងដែរ។ ក្នុងរយៈពេលកន្លងមកនេះគម្រោងអភិរក្សក្រពើកម្ពុជាបានលែងក្រពើភ្នំពូជសុទ្ធតំបន់មួយចំនួនបាន 146 ក្បាលមានដូចជា÷

(១)ស្ទឹងខៀវស្រុកមណ្ឌលសីម៉ាខេត្តកោះ កុង(លែងក្រពើពីភ្នំតាម៉ៅ)27ក្បាល

(២) ឆាយរាបស្ទឹងកំពង់តាជៃស្រុកស្រែអំបិលខេត្តកោះកុង(លែងក្រពើពីភ្នំតាម៉ៅ)49 ក្បាល

(៣)ស្ទឹងដាច់ឃុំតាទៃលើស្រុកថ្មបាំងខេត្តកោះកុង(លែងកូនក្រពើព្រៃ)9ក្បាល

(៤)អារ៉ែងស្រុកថ្មបាំងខេត្តកោះកុង (លែងកូនក្រពើព្រៃ) 20 ក្បាល

(៥)អូរសោមស្រុកវាលវែងខេត្តពោធិសាត់ (លែងកូនក្រពើព្រៃ)

6 ក្បាល(៦)ឆាយរាបស្ទឹងកំពង់តាជៃស្រុកស្រែអំបិលខេត្តកោះ កុងខែកុម្ភៈ ឆ្នាំ2022 (ក្រពើភ្នំតាម៉ៅ) 25ក្បាល

(៧)ឆាយរាបស្ទឹងកំពង់តាជៃស្រុកស្រែអំបិលខេត្តកោះកុងថ្ងៃទី 14 ខែធ្នូឆ្នាំ 2022(ក្រពើភ្នំតាម៉ៅ 10ក្បាល៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ