• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៥៣ ព្រឹក

សម្តេចតេជោហ៊ុនសែនអញ្ជើញបិទព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមក្រោយដំំណើរទទួលបានជោគជ័យប្រកបដោយមោទនភាពជាប្រវត្តិសាស្ត្

ភ្នំពេញ÷ពិធីបិទព្រឹត្តិការណ៍ការប្រកួតស៊ីហ្គេមដែលរៀបចំរៀងរាល់ពីរឆ្នាំម្ដងនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីខ្ពង់ខ្ពស់របស់ស ម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជានិងសម្ដេចកិ៊ត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា។ ពិធីបិទការប្រកួតស៊ីហ្គេមដ៏មហោឡារិកនៅកម្ពុជានេះក៏នឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកីឡាជាតិអន្តរជាតិប្រតិភូកីឡាទាំង 11 ប្រទេសព្រមទាំងភ្ញៀវជាតិអន្តរជាតិមហាជនសរុបប្រមាណជា6ម៉ឺននាក់។ ព្រឹត្តិការណ៍បិទស៊ីហ្គេមនៅល្ងាចថ្ងៃនេះនឹងប្រព្រឹត្តទៅជាមួយរបៀបវារៈជាច្រើនរួម មាន÷ការអុចកាំជ្រួចអបអរសាទរ,សិល្បៈចម្រៀងកីឡា,ទស្សនីយភាពមហាព្រលឹងក្បាច់គុនល្បុក្កតោ,ដង្ហែក្បួនប្រតិភូកីឡាអាស៊ីអាគ្នេយ៍និងអ្នកស្ម័គ្រចិត្ត,បង្ហូតចុះទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍,ប្រគល់ទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ដល់ប្រទេសថៃជាម្ចាស់ផ្ទះបន្ទាប់,ទស្សនីយភាពសម្តែងនិងវីដេអូផ្សព្វផ្សាយរបស់ថៃ,សិល្ប:ចម្រៀង "VICTORFORALL"សិល្ប:ចម្រៀង"CAMBODIA PRIDE"....។

បន្ទាប់ពីខកខានអស់ជាច្រើនដងកក្នុងការធ្វើជាម្ចាស់ផ្ទរៀបចំការប្រកួតស៊ីហ្គេមក្នុង រយៈពេលប្រមាណ 64 ឆ្នាំព្រោះតែវិបត្តិនៃភ្លើងសង្គ្រាមនិងតម្រូវការកសាងប្រទេសពីភ្លើងសង្គ្រាមឡើងវិញនោះកម្ពុជាបានស ម្រេចបំណងនិងមហិច្ឆតារបស់ខ្លួនទទួលរៀបចំការប្រកួតស៊ីហ្គេមនៅឆ្នាំ2023នេះ។ការប្រកួតត្រូវបានចាប់ផ្តើមនៅថ្ងៃទី 29 ខែមេសាហើយពិធីបើកការប្រកួតជាផ្លូវការត្រូវបានធ្វើឡើងនៅថ្ងៃទី5ខែឧសភា។

ទោះបីស៊ីហ្គេមត្រូវបានរៀបចំឡើងជាលើក ដំបូងនៅកម្ពុជាតែក្រោមស្មារតីតែមួយគឺ"ដើម្បីជាតិ"បានធ្វើឲ្យការរៀបចព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជាបានប្រព្រឹត្តទៅដោយជោគជ័យយ៉ាងត្រចះត្រចង់និងប្រ កបដោយមោទនភាពជាទីបំផុតសម្រាប់កម្ពុជា។មិនត្រឹមតែអាចរៀបចំព្រឹត្តិណ៍ ការប្រកួតដោយជោគជ័យនោះទេតែកម្ពុជាក៏បានបំបែកកំណត់ត្រក្នុងការរកមេដាយបានច្រើនក្នុងប្រវត្តិកីឡាស៊ីហ្គេមនេះផងដែរ។ ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជាបានធ្វើឲ្យមានការចាអារម្មណ៍ខ្ពស់ហើយក៏បានបន្សល់នូវអនុស្សាវរីយ៍ល្អជាច្រើនសម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ដែលជាស្មារតីកីឡាស៊ីហ្គេម។

លោកថោងខុនអនុប្រធានអចិន្ត្រយ៍គណៈកម្មាធិការជាតិរៀបចំកាប្រកួតស៊ីហ្គេមនិងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាការរៀបចំការប្រកួតស៊ីហ្គេមនៅកកម្ពុជាបាននាំមកនូវភាពលេចធ្លោជាច្រើនរួមមានការសុំព្រះអគ្គិជ័យកីឡា (ភ្លើងគប់កីឡា),ការដង្ហែព្រះអគ្គិជ័យកីឡា,ការបើកព្រឹត្តិការណ៍ស៊ីហ្គេម(កម្រិតអូឡាំពិក)ជាពិសេសការមិនយកថ្លៃសំបុត្រចូលទស្សនាមិនយកថ្លៃផ្សាយផ្ទាល់និងមិនយកលុយពីគណ:ប្រតិភូកីឡាជាដើម។ លោកថោងខុនបានរម្លឹកថាការប្រកួតស៊ីហ្គេមនៅកម្ពុជានេះក៏ទទួលបានការកោត សរសើរនិងវាយតម្លៃខ្ពស់ពីគណៈប្រតិភូកីឡាមកពីគ្រប់ប្រទេសទាំងអស់ទាំងចាត់ តាំងការប្រកួតការបដិសណ្ឋាកិច្ចការស្នាក់ នៅនិងម្ហូបអាហារជាដើម។ លោកបានអះអាងថាព្រឹត្តិការណ៍ស៉ីហ្គេមនៅកម្ពុជាក៏ទទួលបានការចាប់អារម្មណ៍ខ្ពស់ពីបណ្តាញផ្សព្វផ្សាយទាំងកម្រិតជាតិនិងអន្តរជាតិឍដែលធ្វើឲ្យព្រឹត្តិការណ៍នេះកាន់តែខ្ទ័រខ្ទា។ជាពិសេសបានរួមចំណែកផ្សព្វផ្សាយកម្ពុជាកាន់តែច្រើនទៅកាន់ឆាកអន្តរជាតិ។ សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាកាលពីស៊ីហ្គេមលើកទី 20 ឆ្នាំ 1999កម្ពុជាសស្ថិតនៅចំណាត់ថ្នាក់លេខ 10ជាមួយនឹង 0មេដាយ។

ហ៊ីហ្គេមលើកទី 32 ឆ្នាំ 2023កម្ពុជាទទួលបានទទួលមេដាយសរុប 282 ដោយឈរលំដាប់ទី 4 ខាងមេដាយមាសនិងឈរលំដៅទី3ខាងមេដាយច្រើន។ សម្ដេចតេជោបានចាត់ទុកសមិទ្ធផលនេះជារបស់ប្រជាជាតិកម្ពុជាទាំងមូលដែលប្រឹងឈរឡើងក្នុងការកសាងជាតិនិយាយជារួមនិងក្នុងវិស័យកីឡានិយាយដោយឡែក។ លោកហ៊ុនម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានលើកឡើងថាក្នុងនាមប្រជាពលរដ្ឋខ្មែររូបលោកពិតជាមោទនភាពនិងសូមកោតសរសើរក្រុមការងារទាំងអស់ គ្រប់ផ្នែកគ្រប់ទីតាំងដែលសុទ្ធតែបានលះ បង់កម្លាំងកាយចិត្តពេលវេលាក៏ដូចជាធន ធានខ្លួន។ក្នុងនោះក៏មានក្រុមយុវជនស្ម័គ្រ ចិត្តដែលហាក់បីដូចជាសរសៃឈាមគ្រប់ច្រកល្ហកក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍តាំងពីមុនថ្ងៃចាប់ផ្ដើមរហូត ដល់ថ្ងៃបញ្ចប់។ លោកហ៊ុនម៉ានីសូមថ្លែងអំណរគុណដល់ក្រុមការងារបច្ចេកទេសពាក់ព័ន្ធជាច្រើនផ្សេងទៀតដែលបានចូលរួមក្នុងបេសកកម្មដ៏អស្ចារ្យមួយនេះ។ជាពិសេសកងកម្លាំងគ្រប់ជាន់ថ្នាក់ដែលបានការពារសេចក្តីសុខសុវត្ថិភាពសណ្តាប់ធ្នាប់ជូនអ្នកអត្តពលិកអ្នកចូលរួមនិងមិត្តបរទេសមកាន់កម្ពុជាប្រកបដោយភាតរភាពសេចក្តីសុខនិងភាពសប្បាយរីករាយលើសពីការប្រកួត។ សូមបញ្ជាក់ថាក្រោយការប្រកួតដ៏ស្វិត ស្វាញរយៈពេលប្រមាណ 16 ថ្ងៃជាលទ្ធ ផលកីឡាករកីឡាការិនីមកពីប្រទេសវៀត ណាមឈរលេខរៀងទី 1 ជាមួយមេដាយសរុប355(មាស136,ប្រាក់105,សំរឹទ្ធ114) ប្រទេសថៃឈរលេខរៀងទី 2 ជាមួយមេដាយសរុប 312 (មាស 108,ប្រាក់96, ឮសំរឹទ្ធ108)ប្រទេសឥណ្ឌូនេស៊ីឈរលេខ រៀងទី3ជាមួយមេដាយសរុប276(មាស87,ប្រាក់80,សំរឹទ្ធ109)។ ដោយឡែកកម្ពុជាជាម្ចាស់ផ្ទះឈរនៅលេខរៀងទី 4 ជាមួយមេដាយសរុប 282 (មាស 81 ,ប្រាក់74,សំរិទ្ធ 127), ហ្វីលីពីនឈរលេខរៀងទី 5 ជាមួយមេដាយសរុប 260, សិង្ហបុរីឈរលេខ

 

រៀងទី 6 ជាមួយមេដាយសរុប 157,ម៉ាឡេស៊ីឈរលេខរៀង ទី7 ជាមួយមេដសយសរុប 176,មីយ៉ាន់ម៉ាឈរលេខរៀងទី8ជាមួយមេដាយសរុប 114,ឡាវឈរលេខរៀងទី9ជាមួយមេដាយសរុប88,ព្រុយណេឈរលេខរៀងទី10 ជាមួយមេដាយសរុប9និងប្រទេសសទីម័រខាងកើតឈរលេខរៀងទី11ជាមួយមេដាយសរុប8៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ