• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៤៨ ល្ងាច

គ្រាប់យុទ្ធភណ្ឌគ្រឿងផ្ទុះសរុបចំនួន៥៤គ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញពេលកំពុងភ្ជួរលើដីចម្ការដំឡូងមី នៅស្រុកស្វាយលើ ខេត្តសៀមរាប

ខេត្ត​សៀមរាប៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ក្រុមកម្ទេចគ្រាប់ (EOD) អង្គការដោះមីនកម្ពុជា (CSHD)​ បានទទួលសំណើពីប្រជាពលរដ្ឋ ភូមិខ្នាក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប បានរកឃើញគ្រាប់យុទ្ធភណ្ឌគ្រឿងផ្ទុះសរុបចំនួន៥៤គ្រាប់ ដែលបានប្រទះឃើញដោយប្រជាពលរដ្ឋពេលកំពុងភ្ជួរលើដីចម្ការដំឡូងមី។ បន្ទាប់មកក្រុមជំនាញ EOD បានធ្វើការបំផ្លាញគ្រាប់ទាំងនោះចោលនៅហ្នឹងកន្លែង ។ អាជ្ញាធរមីន​ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង​អស់ នៅពេលឃើញគ្រាប់មីន​ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមកុំប៉ះពាល់​​ ដំ គប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលអោយផ្ទុះស្លាប់ របួស​ ពិការ​ គ្រប់ពេល​ និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ