• ច័ន្ទ ២៩ មេសា ២០២៤ ០៩:២៨ ព្រឹក

កម្ពុជា នាំចេញសម្លៀកបំពាក់​បានជាង ១.៣ពាន់លានដុល្លារ

កម្ពុជា បាននាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើពីក្រណាត់ មានតម្លៃជាង ១.៣ពាន់លានដុល្លារ រយៈពេល៤ខែ ចាប់ពីខែមករា ដល់ខែ មេសា ឆ្នាំ ២០២៣ ពោលគឺមានការធ្លាក់ចុះ ២៨.៥ភាគរយ បើធៀបនឹងរយៈ​ពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានតម្លៃ ១.៩ ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យ​បណ្តោះអាសន្នរបស់​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ កម្ពុជា បាននាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើពីក្រណាត់ មានតម្លៃជាង ១.៣ពាន់លានដុល្លារ រយៈពេល៤ខែ ចាប់ពីខែមករា ដល់ខែ មេសា ឆ្នាំ ២០២៣ ពោលគឺមានការធ្លាក់ចុះ ២៨.៥ភាគរយ បើធៀបនឹងរយៈ​ពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានតម្លៃ ១.៩ ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យ​បណ្តោះអាសន្នរបស់​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ប្រទេសគោលដៅសំខាន់ដែលកម្ពុជានាំចេញ មានដូចជា សហរដ្ឋអាមេរិក វៀតណាម សិង្ហបុរី ជប៉ុន ចិន អាល្លឺម៉ង់ ថៃ កាណាដា និងអង់គ្លេសជាដើម។ សម្រាប់ខែមេសា ឆ្នាំ ២០២៣ ការនាំចេញសម្លៀកបំពាក់របស់កម្ពុជា សម្រេចបានជាង ៣៤៧លានដុល្លារ មានការធ្លាក់​ចុះ ៣១.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ សម្រេចបានជាង ៥១០លានដុល្លារអាមេរិក។ យោងតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហាញថា ការនាំចេញរបស់កម្ពុជា នារយៈពេល ៤ខែឆ្នាំ២០២៣ បានធ្លាក់ចុះប្រមាណ ៥ភាគរយ ជាពិសេសការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងវាយនភ័ណ្ឌ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ