• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៣៨ ល្ងាច

ចាប់ពីថ្ងៃទី 17 -23 ខែឧសភាអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម

ភ្នំពេញ÷នាព្រឹកថ្ងៃទី 16 ខែឧសភាឆ្នាំ 2023 នេះក្រសួងធនធានទឹកនិងឧតុ និយមបានចេញសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស(ចាប់ពីថ្ងៃទី 17 ដល់ថ្ងៃទី 23 ខែឧសភាឆ្នាំ 2023 )1 សប្តាហ៍ខាងមុខនេះព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសសម្ពាធទាបឥណ្ឌានិងខ្យល់មូសុងនីរតីក្នុងកម្រិតពីខ្សោយទៅមធ្យម។លក្ខណ:បែបនេះនឹងធ្វើឲ្យ÷ ១.តំបន់ទំនាបកណ្ដាល*សីតុណ្ហភាពអ ប្បបរមាមានពី26 --28°C*សីតុណ្ហភាពអប្បបរមាមានពី 36 -38°C*អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមនិងអាចច្រើនដោយផ្នែកខ្លះលាយឡំដោយផ្គរ, រន្ទះនិងខ្យល់កន្ត្រាក់។ ២.តំបន់ខ្ពង់រាប*សីតុណ្ហភាពអប្បបរមាមានពី24 -26°C*សីតុណ្ហភាពអតិបរមាមានពី35- 37°Cអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមនិងអាចបង្កដោយផ្នែកខ្លះលាយឡំដោយផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់។ ៣.តំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមាមានពី25 -27°C*សីតុណ្ហភាពអតិបរមាមានពី33-35°Cអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម។បន្តពីថ្ងៃទី 20-23 ខែឧសភាបបរិមាណភ្លៀងអាចកើនក្នុងកម្រិតពីតិចទៅបង្គួរលាយឡំដោយផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់។ ក្រសួងធនធានទឹកបានអំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ