• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៣៣ ព្រឹក

សារាចរណែនាំស្ដីពីការផ្អាកការលក់ដូរនិងពិសាគ្រឿងស្រវឹងមួយថ្ងៃបោះឆ្នោតនិងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី7ឆ្នាំ2023 គឺថ្ងៃទី 22 និងថ្ងៃទី 23 ខែកក្កដាឆ្នាំ 2023

ភ្នំពេញ÷រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថាអនុលោមតាមច្បាប់បទបញ្ជានិងនីតិកាលសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិងដើម្បីឲ្យដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី7ឆ្នាំ2023ដែលព្រះរាជាណាចក្រកម្ពុជាយើងបានកំណត់រៀបចំធ្វើនាថ្ងៃទី23ខែ កក្កដាឆ្នាំ2023ប្រព្រឹត្តទៅដោយសេរីត្រឹម ត្រូវនិងយុត្តិធម៌គ្មានអំពើហិង្សាគ្មានការគំ រាមកំហែងគ្មានការបំភិតបំភ័យនិងគ្មានបាតុភាពនានាដែលអាចកើតមានឡើងដោយសារតែការពិសាគ្រឿងស្រវឹងនោះក្រសួងទេសចរណ៍សូមធ្វើការណែនាំដូចខាងក្រោម÷ ១.ម្ចាស់ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ (KTV)ក្លិបកម្សាន្ត,រង្គសាល-ឌីស្កូតែកនិងបៀរហ្កាឌិននៅទូទាំងរាជធានីខេត្តត្រូវផ្អាក សកម្មភាពអាជីវកម្មរយ:ពេល2នៅថ្ងៃទី22 និងថ្ងៃទី 23 ខែកក្កដាឆ្នាំ 2023។ ២.ម្ចាស់ឬអ្នកគ្រប់គ្រងអាជីវកម្មគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ដែលផ្តល់សេវាកម្មម្ហូបអាហារត្រូវផ្អាកសកម្មភាពការលក់ដូរគ្រឿងស្រវឹងរយ: ពេល2គឺថ្ងៃទី 22 និងថ្ងៃទី 23 ខែកក្កដាឆ្នាំ 2023។ ៣.ប្រធានមន្ទីរទេសចរណ៍រាជធានីខេត្តត្រូវចុះធ្វើការផ្សព្វផ្សាយនិងអប់រំណែនាំដល់ម្ចាស់ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេស ចរណ៍ខាងលើឲ្យអនុវត្តតាមចរាចរណ៍ណែ នាំនេះឲ្យមានប្រសិទ្ធភាពនិងមានការទទួ លខុសត្រូវខ្ពស់ដើម្បីរួមចំណែកទប់ស្កាត់អំពើហិង្សាការគំរាមកំហែងការបំភិតបំភ័យគ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់សង្គមនិងបាតុភូតនានាដែលអាចបណ្តាលមកពីការពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ។ អាស្រ័យហេតុនេះសូមលោកលោកស្រីអ្នកនាងកញ្ញាដែលជាម្ចាស់ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ខាងលើនិងឯកឧត្តមលោកលោកស្រីប្រធានមន្ទីរទេសចរណ៍រាជធានីខេត្តត្រូវអនុវត្តតាមចរាចរណែនាំនេះឲ្យបានម៉ឺងម៉ាត់ប្រកប ដោយប្រសិទ្ធភាពខ្ពស់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ