• ច័ន្ទ ២៩ មេសា ២០២៤ ១០:៤៥ ព្រឹក

សូមសម្តែងនូវការកោតសរសើរនិងការវាយតម្លៃខ្ពស់ចំពោះសភាពាណិជ្ជកម្មកម្ពុជា

ភ្នំពេញ÷សូមសម្តែងនូវការកោតសរសើរនិងការវាយតម្លៃខ្ពស់ចំពោះសភាពាណិ ជ្ជកម្មកម្ពុជា។នេះជាប្រសាសន៍សំខាន់ៗរបស់លោកបណ្ឌិតហ៊ុនម៉ាណែតក្នុងពិធីពិសាអាហារពេលល្ងាចជាមួយនឹងសមាជិក -សមាជិកាសភាពាណិជ្ជកម្មកម្ពុជាអាណត្តិទី៥ទូទាំងប្រទេស(មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រនៅយប់ថ្ងៃទី១៤ខែ ឧសភាឆ្នាំ២០២៣)។

លោកបណ្ឌិតហ៊ុនម៉ាណែតសូមថ្លែងអំ ណរគុណចំពោះសភាពាណិជ្ជកម្មកម្ពុជាដែលបានរៀបចំពិធីពិសាអាហារល្ងាចជាមួយនឹងសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជាអាណត្តិទី៥ទូទាំងប្រទេសដែលជាការជួបជុំជួបជុំប្រកបដោយអត្ថន័យនិងសូមសមម្តែងនូវការអបអរសា ទរជូនចំពោះអ្នកឧកញ៉ាគិតម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញព្រមទាំងប្រធានសភាពាណិជ្ជកម្មខេត្តទាំងអស់។ឆ្នាំ 2019 លោកបណ្ឌិតហួចម៉ាណែតបានមានប្រសើរថាសុំសប្បាយអូសភាពាណិជ្ជកម្មដែលបានជាប់ឆ្នោតក្នុងអាណត្តិទី៥ឆ្នាំ២០២៣នេះ។ លោកបណ្ឌិតហ៊ុនម៉ាណែតបានមានប្រ សាសន៍ថាសូមសម្តែងនូវការកោតសរសើរនិងការវាយតម្លៃខ្ពស់ចំពោះសភាពាណិជ្ជ កម្មកម្ពុជាសភាពាណិជ្ជតាមបណ្តាខេត្តព្រមទាំងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេសដែលកន្លងមកបានចូលរួមលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជាតាមរយ:ការគាំទ្រសហគមន៍ធុរកិច្ចការបង្កើតឱកាសនៃទំនាក់ទំនងក្នុងបណ្តាញធុរកិច្ចជាតិ-អន្តរ

ជាតិការជំរុញពាណិជ្ជកម្មនិងវិនិយោគការផ្សព្វផ្សាយអំពីសក្តានុពលរបស់កម្ពុជានិងរួមទាំងការតភ្ជាប់មិត្តភាពនិងសាមគ្គីភាពរវាងខ្មែរក្នុងស្រុកនិងក្រៅស្រុក។មួយវិញ ទៀតក្នុងនាមជាលេខាដ្ឋាននៃក្រុមការងារផ្នែកឯកជននៃវេទិការាជរដ្ឋាភិបាល-ផ្នែក ឯកជនសភាពាណិជ្ជកម្មកម្ពុជាក៏បានបំពេញតួនាទីយ៉ាងមានប្រសិទ្ធភាពក្នុងការជំរុញឲ្យយន្តការមួយនេះរបស់រដ្ឋាភិបាលទទួលបានជោគជ័យសម្រាប់ការដោះស្រាយបញ្ហាប្រឈមការលើកស្ទួយសហគមន៍ធុរកិច្ចនិងការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា។ក្នុងន័យនេះសភាពាណិជកម្មកម្ពុជាគឺជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលនៅក្នុងដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ខខណ:ដែលរាជរដ្ឋា

ភិបាលនឹងកាន់តែផ្តោតលើការអភិវឌ្ឍន៍វិ ស័យឯកជនព្រមជាមួយនឹងការខិតខំទាក់ទាញវិនិយោគក្នុងវិស័យដែលមានតម្លៃបន្ថែមខ្ពស់។ លោកបណ្ឌិតហុនម៉ាណែតបានគូសបញ្ជាក់ថា:រាជរដ្ឋាភិបាលយល់ច្បាស់ថាវិស័យឯកជនគឺជាតួអង្គស្នូលដ៏សំខាន់វំផុតពីព្រោះការតរីកចម្រើនរបស់វិស័យឯកជនគឺជាការរីកចម្រើនរបស់សង្គមជាតិទាំង មូល។ក្នុងន័យនេះរាជរតដ្ឋាភិបាលនឹងខិតខំបង្កលក្ខណ:គ្រប់បែបយ៉ាងដើម្បីធ្វើយ៉ាងណាឲ្យវិស័យឯកជនអងាចដំណើរការអាជីវកម្មក្នុងបរិស្ថានល្អប្រសើរនិងអំណោ យផលតាមរយ:(i)ការសម្រួលនីតិវិធីនានាពាក់ព័ន្ធឹងការធ្វើធុរកិច្ចនិងវិនិយោគ(ii)ការទាញយកប្រយោជន៍ឲ្យកាន់តែច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាបានចុះហត្ថលេខាដូចជា÷កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន,កម្ពុជា- សាធារណរដ្ឋកូរ៉េនិងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)ជាដើមនិង(iii)ការពង្រឹងបន្ថែមប្រព័ន្ធឡូជីស្ទីកតាមរយៈការវិនិយោគទៅលើហេដ្ឋារចនាប្រព័ន្ធរឹងដូចជា÷គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត,គម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែតនិងការប្រែក្លាយតំបន់មាត់សមុទ្រទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ