• ច័ន្ទ ២៩ មេសា ២០២៤ ០៩:២៤ ព្រឹក

របៀបការពារនៅពេលមានបាតុភូតរន្ទះ[LIGHTNING STRIKE]

ភ្នំពេញ÷ធាតុអាកាសមានការប្រែប្រួលគ្រោះធម្មជាតិកើតមានជាយថាហេតុ។ក្នុងរដូវភ្លៀងធ្លាក់តែងកើតមានខ្យល់កន្ត្រាក់, ផ្គរ,រន្ទះជាញឹកញាប់។ មូលហេតុដែលបណ្ដាលឲ្យស្លាប់ពេលត្រូវរន្ទះបាញ់គឺបណ្ដាលមកពីគាំងបេះដូង។នៅពេលរន្ទះបាញ់ចំមនុស្សចរន្តទាំងអស់បានឆ្លងទៅដីជាមូលហេតុឲ្យសាច់ដុំបេះដូងបញ្ឈប់ចលនា។ជាមួយគ្នានោះជនរងគ្រោះក៏ពុំអាចដកដង្ហើមកើតដោយសាច់ដុំទ្រូងលែងមានចលនា(Muscle spasm)។គ្មានចលនាដង្ហើមគ្មានខ្យល់ចូលសួត គ្មានអុកស៊ីសែនក្នុងឈាមសរីរាង្គក្នុងខ្លួនលែងដំណើរការជាពិសេសបេះដូង។រន្ទះ បាញ់ក៏អាចបណ្តាលឲ្យហើមឬដាច់សរសៃឈាមចូលក្បាលដែរ។អ្នកសង្គ្រោះត្រូវពិនិត្យថាកន្លែងគ្រោះថ្នាក់មានសុវត្ថិភាពវិញហើយ។បើស្ថានភាពជនរងគ្រោះពុំមានចលនាដង្ហើមគ្មានជីពចរគ្មានរបួសលើឆ្អឹងកងការធ្វើចលនាបេះដូងដង្ហើមត្រូវចាប់ផ្តើមភ្លាមៗរហូតមានក្រុមសង្គ្រោះមកជួយ ។ ក្នុងករណីរន្ទះបាញ់ចំមនុស្សមួយក្រុមការសង្គ្រោះបឋមត្រូវធ្វើលើអ្នកគាំងបេះ ដូងនិងដង្ហើមមុនគេ។ វិធីវិធីការពារ÷ -ពេលកំពុងបើកបរត្រូវស្ថិតក្នុងរថយន្តនិងមិនត្រូវប៉ះវត្ថុចម្លង -បើនៅទីវាលគ្មានដើមឈើត្រូវអង្គុយចុះឃ្លាតពីគ្នា។៊ចម្ងាយ 30 ម៉ែត្រ(100Feet) -មិនត្រូវជ្រកក្រោមដើមឈើ -ត្រូវស្ថិតនៅក្នុងផ្ទះនិងត្រូវបិទទូរស័ព្ទ,ទូរទស្សន៍,វិទ្យុ - ត្រូវចាំថា÷"រន្ទះបាញ់សំដៅទៅរកវត្ថុដែលនៅខ្ពស់ជាងគេ។ការសង្គ្រោះទាន់ពេលអាចជួយជីវិតជនរងគ្រោះបាន"៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ