• ច័ន្ទ ២៩ មេសា ២០២៤ ១៣:០៧ ល្ងាច

សេចក្តីណែនាំស្ដីពីការចូលរួមពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី 32 ឆ្នាំ 2023

ភ្នំពេញ÷គណៈកម្មការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី 32 ឆ្នាំ 2023 (CAMSOC)នឹងរៀបចំពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី32 ឆ្នាំ 2023ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែននៅថ្ងៃទី17ខែឧសភាឆ្នាំ2023នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ក្នុងន័យនេះដើម្បីរៀបចំដំណើរការបានរលូននិងទទួលបានលទ្ធផលល្អប្រសើរគណ:កម្មាធិការជាតិCAMSOCស្នើឯកឧត្តមលោកជំទាវលោកលោកស្រីអ្នកនាងកញ្ញាសាធារណ ជនជាតិ-អន្តរជាតិនិងអ្នកចូលរួមទាំងអស់អនុវត្តន៍តាមវិធានការដូចខាងក្រោម÷

-គោរពពេលវេលាវិន័យសណ្តាប់ធ្នាប់និងសេចក្តីថ្លៃថ្នូរក្នុងពិធី -ត្រូវភ្ជាប់មកជាមួយបណ្ណចូលរួមនិងតាមប្លង់អង្គុយដែលបានរៀបចំជូនផ្តល់សមាស ភាពអ្នកដឹកនាំក្រុមមកចូលរួមជាមុនដើម្បីមានភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយក្រុមការងារលេខាធិការរដ្ឋានវិធីការនិងប្រធានក្រុមអ្នកស្ម័គ្រចិត្តទទួលបន្ទុកតាមច្រកចេញចូលនីមួយៗអ្នកដឹកនាំក្រុមឬជនបង្គោលនៃក្រសួង

-ស្ថាប័នរាជធានី-ខេត្តនិងដៃគូពាក់ព័ន្ធត្រូវសហការជាមួយក្រុមលេខាធិការដ្ឋានពិធីការនិងអ្នកស្ម័គ្រចិត្តដែលទទួលខុសត្រូវតាមទីកន្លែងនីមួយៗអនុញ្ញាតឲ្យយកចូលនូវទឹកសុទ្ធចំណុះក្រោម500មីលីលីត្រអាហារសម្រន់តិចតួចនិងថ្មសាកទូរស័ព្ទឬគ្រឿងអេឡិចត្រូនិក (Power Bank)ដែលមានថាមពលចំណុះក្រោម10,000mAhមិនអនុញ្ញាតឲ្យកុមារអាយុក្រោម 10 ឆ្នាំចូលរួមក្នុងពិធី។ អ្នកចូលរួមមិនត្រូវអនុវត្តន៍ដូចខាងក្រោម÷

-ហាមយកកាបូបស្ពាយឬកាបូបយួរដៃចូលក្នុងពិធី -ហាមយកអាវុធមុតស្រួចអាវុធជាតិផ្ទុះឬឧបករណ៍ដទៃទៀតដែលបង្កហានីភ័យក្នុងពិធី -ហាមបង្កសំឡេងរំខានឬដើរចេញពីកន្លែងអង្គុយក្នុងអំឡុងពេលថ្នាក់ដឹកនាំកំពុងថ្លែងសុន្ទររកថាទទួលបានសេចក្តីណែនាំនេះសូមឯកឧត្តមលោកជំទាវលោកលោកស្រីអ្នកនាងកញ្ញាសាធារណជាតិ-អន្តរជាតិនិងអ្នកចូលរួមទាំងអស់ត្រូវចូលរួមសហការអនុវត្តន៍ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ