• ច័ន្ទ ២៩ មេសា ២០២៤ ០៦:២៧ ព្រឹក

ប្រាសាទនាគព័ន្ធគោលដៅសម្រាប់ភ្ញៀវទេសចរចូលទស្សនាកម្សាន្តនិងផ្តិតយករូបភាពដ៏ស្រស់ស្អាតមិនដែលរំលង

ភ្នំពេញ÷÷ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថ្ងៃទី 12 ខែឧសភាឆ្នាំ 2023 បានបញ្ជាក់ឲ្យដឹងថាប្រាសាទនាគព័ន្ធជាគោលដៅទេសចរណ៍មួយដ៏មានភាពទាក់ទាញក្នុងចំណោមប្រាសាទបុរាណជាច្រើនដែល មានទិសដៅទស្សនាតាមផ្លូវវង់ធំដោយធ្វើដំណើរចេញពីខ្លោងទ្វារដីឆ្នាំងនៃក្រុងអង្គរ ធំ។ ក្រោយពេលអាជ្ញាធរជាតិអប្សរាបានធ្វើការសាងសង់ស្ពានថ្មីជំនួសស្ពានចាស់សម្រាប់ធ្វើដំណើរឆ្លងកាត់ចូលទស្សនាប្រាសាទនិងការរៀបចំកែលម្អជាពិសេសវង់ទស្សនានៅបរិវេណផ្នែកខាងក្នុងនៃប្រាសាទនាគព័ន្ធ។ធ្វើឲ្យប្រាសាទនាគព័ន្ធកាន់តែមានសម្រស់ស្រស់ស្អាតគ្រប់រដូវកាលដោយភ្ញៀវទេសចរ អាចទស្សនានិងផ្ដិតយករូបភាពរុក្ខជាតិបៃ តងខៀវខ្ចីដ៏ស្រស់បំព្រងនៅលើស្ពានឆ្លង កាត់បារាយណ៍ខាងជើងទស្សនាសត្វស្លាបទឹកជាច្រើនប្រភេទហោះហើរស្វែងរកចំណី គួរជាទីគយគន់។ចំណែកនាបរិវេណផ្នែកខាងក្នុងនៃប្រាសាទក្រុមការងារប្រចាំការនៅនោះតែងកាប់ឆ្ការព្រៃឬមែកឈើដែលដុះស៊ុបទ្រុបធ្វើឲ្យភ្ញៀវទេសចរអាចទស្សនាជុំវិញប្រាសាទនាគព័ន្ធតាមវង់ទស្សនាថ្មី។ លោកង៉ោពេជ្រមន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍និងវប្បធម៌នៃអាជ្ញាធរជាតិអ ប្សរាបានឲ្យដឹងថាមិនត្រឹមតែមានទេសភាពស្រស់ស្អាតនៃប្រាសាទនាគព័ន្ធប៉ុណ្ណោះទេ ។

ថ្មីៗនេះក្រុមការងារបានរៀបចំឲ្យមានសួនស្មៅការបោសសម្អាតនាបរិវេណខាងក្រៅនិងខាងក្នុងបានស្អាតជាប្រចាំ។ចំណតសម្រាប់រថយន្តនិងម៉ូតូមានរបៀបរៀបរយធ្វើឲ្យភ្ញៀវទេសចរដែលចូលមកទស្សនាប្រាសាទនាគព័ន្ធតែងបង្ហាញស្នាមញញឹមមិនចេះដាច់។ លោកបន្តថានៅប្រាសាទនាគព័ន្ធមានប្លង់សម្រាប់ផ្តិតយករូបភាពស្រស់ស្អាតជាច្រើនកន្លែងដែលភ្ញៀវនិយមចូលមកថតរូបអនុស្សាវរីយ៍មានដូចជា÷នៅស្ពានសម្រាប់ឆ្លងចូលទៅទស្សនាប្រាសាទ,ទិដ្ឋភាពថ្ងៃរះថ្ងៃលិចនិងផ្ដិតយករូបភាពជាមួយប្រាសាទជាដើម។ សូមជម្រាបថាប្រាសាទនាគព័ន្ធត្រូវបានសាងសង់ឡើងនៅរជ្ជកាលព្រះបាទជ័យ វរ្ម័នទី 7នាឆ្នាំ 1191ដើម្បីឧទ្ទូិសថ្វាយព្រះ ពុទ្ធសាសនាមហាយាន។ប្រាសាទនេះត្រូវបានសាងសង់នៅលើកកោះទំហំ350ម៉ែត្រ 4ជ្រុងដែលមានស្រះសន្សំទឹកបរិសុទ្ធ4 ដោយរៀបចំឲ្យមានជាសញ្ញាលេខបូកជានិមិត្តរូបនៃសញ្ញាមន្ទីរពេទ្យ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ