• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៣៧ ព្រឹក

សម្រាប់ឆ្នាំ 2022 កន្លងទៅនេះកំពង់ផែស្វយ័តភ្នំពេញចំណេញបានជាង 14 លានដុល្លារកើន13%

ភ្នំពេញ÷តាមលោកហ៉ឺប៉ាវីប្រតិភូរាជរដ្ឋា ភិបាលកម្ពុជាទទួលបន្ទុកប្រធានអគ្គនាយកកំពង់ផែស្វ័យយ័ត្នភ្នំពេញបានថ្លែងថា÷ សម្រាប់ឆ្នាំ 202 កំពង់ផែស្វាយយ័តភ្នំពេ ញ(ក.ស.ភ)សម្រេចបានលទ្ធផលអាជីវកម្មដោយទទួលបានកុងតឺន័រចំនួនជិត42 ម៉ឺនTEUs(៤១៧,៦៩៦TEUs)ដែលអនុវត្តន៍បានលើសផែនការឆ្នាំ 2022 ចំនួន 106%និងកើនឡើង20%ធៀបនឹងការអ នុវត្តឆ្នាំ2021។ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជានេះបានថ្លែងនៅក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី 8 របស់កំពង់ផែស្វយ័តភ្នំពេញយ៉ាងដូច្នេះ ថា÷ចំពោះលទ្ធផលហិរញ្ញវត្ថុ.ក.ស.ភទទួលបាននូវប្រាក់ចំណេញចំនួនជាង14 លានដុល្លារអាមេរិក(14.313.283ដុល្លារ )ដែលអនុវត្តន៍បានលើសផែនការឆ្នាំ 2022ចំនួន1%និងកើនឡើងចំនួន13% ធៀបនឹងការអនុវត្តឆ្នាំ2021។ការថ្លែងបែបនេះរបស់លោកហ៉ឺបាវីថ្លែងនៅក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី8របស់កំពង់ផែស្វយ័តភ្នំពេញ។ លោកប្រតិភូបានថ្លែងបញ្ជាក់បន្ថែមថាទន្ទឹមនឹងលទ្ធផលដែលសម្រេចបានកន្លងមកនេះ.ក.ស.ភ.ក៏នៅមានផែនការការងារជា អាទិភាពបន្តទៀតក្នុងនោះរួមមាន÷សម្រាប់អភិវឌ្ឍន៍ជំហានទី4គម្រោងពង្រីកទីលានស្តុកកុងតឺន័រនៃចំណតផែកុងតឺន័រLN១៧ និងគម្រោងអភិវឌ្ឍន៍ចំណតផែរណបតាមដងទន្លេនៅតាមបណ្តាទីតាំងចំនួន៧ទៀតរួមមាន÷ចំណតផែរណបពហុបំណងឆ្លូង(ក្រចេះ),ចំណតផែរណបពហុបំណងបឹងកេត(កំពង់ចាម),ចំណតផែរណបពហុបំណងភ្នំក្រោម(សៀមរាប),ចំណតផែរណបពហុបំណងកំពង់ឆ្នាំង,ចំណតផែរណបពហុបំណងកំពង់លែង,ចំណតផែរណបពហុបំណងព្រែកក្តាម,ចំណតផែរណបពហុបំណងសុវណ្ណភូមិIM២៥ដើម្បីបង្ខិតសេវាកម្មរបស់.កស.ភ.ឲ្យកាន់តែកៀកអតិថិជននិងជំរុញការនាំចេញកសិ ផលតាមតំបន់នីមួយៗ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ