• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៣២ ព្រឹក

បង្ក្រាបគ្រឿងញៀនចំនួន 20ករណីឃាត់ខ្លួនជនពាក់ព័ន្ធ 51 នាក់

ភ្នំពេញ÷ជនសង្ស័យចំនួន 51 នាក់(ស្រី4 នាក់)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិ បត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន 20 ករណីទូទាំងប្រទេសនៅថ្ងៃទី 11 ខែ ឧសភានេះ។ ក្នុងចំណោមជនសង្ស័យចំនួន 51នាក់រួមមាន÷ជួញដូរ១២ករណីឃាត់ 25 នាក់ (ស្រី4នាក់)។ដឹកជញ្ជូនរក្សាទុក2ករណី ឃាត់ 4 នាក់(ស្រី0នាក់)។ប្រើប្រាស់ 6 ករណីឃាត់ 22 នាក់(ស្រី0នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី 11 ខែឧសភារួមមាន÷មេតំហ្វេតាមីនម៉ាទឹកកក(Ice)ស្មើនឹង 228,47 ក្រាមនិង 30 កញ្ចប់តូចមេតំហ្វេតាមីន(Wy)ស្មើ នឹង0,54ក្រាម,កេតាមីន(Ke)ស្មើនឹង 9,28 ក្រាម។ ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ 13 អង្គភាពបានចូលរួមបង្ក្រាបកម្លាំងនគរបាលជាតិ 11 អង្គភាពនិងកម្លាំងកងរាជអាវុធហត្ថ 2អង្គភាពដូចខាងក្រោម÷ ១.មន្ទីរ÷ជួញដូរ2ករណីឃាត់ 6 នាក់ប្រើ ប្រាស់2ករណីឃាត់ 10 នាក់ចាប់យកIce146,28 ក្រាម។ ២.បាត់ដំបង÷ជួញដូរ1ករណីឃាត់1នាក់ចាប់យកIce31,20 ក្រាម។ ៣.កំពង់ចាម÷ជួញដូរ1ករណីឃាត់1នាក់ប្រើប្រាស់1ករណីឃាត់2នាក់ចាប់យកIce 1,96 ក្រាម។ ៤.កំពង់ឆ្នាំង÷ជួញដូរ1ករណីឃាត់1នាក់ចាប់យកIce16,15 ក្រាម។ ៥.កំពង់ស្ពឺ÷រក្សាទុក1ករណីឃាត់1នាក់ចាប់យកIce0,28ក្រាម។ ៦.កំពង់ធំ÷ជួញដូរ1ករណីឃាត់1នាក់ចាប់យកIce19កញ្ចប់តូច។ ៧.ក្រចេះ÷ជួញដូរ1ករណីឃាត់2នាក់ចាប់យកIce5 កញ្ចប់តូច។ ៨.រតនគិរី÷ប្រើប្រាស់1ករណីឃាត់ 7 នាក់។ ៩.ព្រៃវែង÷ជួញដូរ2ករណីឃាត់ 4 នាក់ចាប់យកIce12,78ក្រាម។ ១០.ស្វាយរៀង÷ប្រើប្រាស់2ករណីឃាត់ 3 នាក់។ ១១.ត្បូងឃ្មុំ÷រក្សាទុក1ករណីឃាត់ 3 នាក់ចាប់យកIce6 កញ្ចប់តូច។ ដោយឡែកកងរាជអាវុធហត្ថ÷2អង្គភាព ១.កំពង់ចាម÷ជួញដូរ2ករណីឃាត់ 5 នាក់ស្រី2នាក់ចាប់យកIce12,02និងKe 9,28 ក្រាម។ ២.ប៉ៃលិន÷ជួញដូរ1ករណីឃាត់ 4 នាក់ស្រី2នាក់ចាប់យកIce 7,40 ក្រាមនិង Wy0,54 ក្រាម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ