• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៤១ ល្ងាច

ស្លាប់3នាក់និងរបួស 5 នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី 11 ឧសភា

ភ្នំពេញ÷គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី 11 ខែឧសភានេះបានបណ្ដាលឲ្យមនុស្សស្លាប់3នាក់របួសធ្ងន់ 5 នាក់និងស្រាល0នាក់ ។ ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី 11ខែឧសភាបានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសសរុបចំនួន 8 នាក់គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន 7លើកមានកត្តាល្បឿន4 លើក,មិនគោរពសិទ្ធិ2លើក,បត់គ្រោះថ្នាក់1លើក,កត្តាយាន1លើកនិងកត្តាអាកាសធាតុ1លើក។ ជាមួយគ្នានោះតាមរបាយការណ៍ពីនាយកដ្ខាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈស្ដីពីការរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី 11 ខែឧសភានេះដែរបានឲ្យដឹងថាចំនួនគោលដៅសរុប 15 គោលដៅមានយានយន្តចូលគោលដៅចំនួន 93 គ្រឿងម៉ូតូ 69 គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន 32គ្រឿង មានម៉ូតូចំនួន 16 គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ39.អនក្រ.បក.នៅទូ ទាំងប្រទេស។ របាយការណ៍ដដែលបានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ