• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៤៤ ព្រឹក

ចាប់ពីថ្ងៃទី 11- 20 ខែឧសភានេះសាំងធម្មតាបន្តចុះថ្លៃ( 100 រៀល)លក់ 4100 រៀលខណ:ម៉ាស៊ូតចុះថ្លៃ (150រៀលលក់ 3800 រៀលក្នុង1លីត្រ

ភ្នំពេញ÷តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃទី 11 ខែឧសភាឆ្នាំ 2023នេះបានចេញសេចក្តីជូនដំណឹងប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយនានានៅកម្ពុជាគិតចាប់ពីថ្ងៃទី11 ដល់ថ្ងៃទី 20ខែឧសភាឆ្នាំ203 នេះសាំង(ចុះថ្លៃ100រៀល)ខណ:ប្រេងម៉ាស៊ូតចុះថ្លៃ(150រៀល)។ដូច្នេះត្រូវលក់សាំងធម្ម តាតម្លៃ4,100រៀលនិងម៉ាស៊ូតត្រូវលក់ 3,800រៀលក្នុង1លីត្រ។ ជាក់ស្តែងនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់បន្ថែមថាផ្អែកតាមតម្លៃ មធ្យមប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី 11ដល់ថ្ងទី20ខែឧសភាឆ្នាំ 2023 នឹងត្រូវលក់ 4,367រៀលក្នុង1លីត្រសម្រាប់ប្រេងសាំងធម្មតាEA92និង4,067រៀលក្នុង1លីត្រសម្រាប់ប្រេងម៉ាស៊ូតDO50ppm។ សូមជម្រាបថាពាក់ព័ន្ធនឹងបញ្ហាប្រេងឡើង ថ្លៃខាងលើនេះដើម្បីជួយសម្រួលដល់ជីវ ភាពរបស់ប្រជាជននិងដោយមានការរួម ចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធន: នៅកម្ពុជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោហ៊ុនសែននៅតែបន្តនិងស ម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធន:នៅកម្ពុជាចំនួន4សេនដុល្លារដដែលនៅក្នុង 1លីត្រផងដែរ។ ដូច្នេះថ្លៃលក់រាយនៅកម្ពុជាក្នុងរយៈពេលដូចគ្នាខាងលើសម្រាប់ប្រេងសាំងធម្មតាដែលនឹងត្រូវដាក់លក់រាយនៅកម្ពុជាក្នុងតម្លៃ 4,100 រៀលដដែលក្នុង1លីត្រនិងប្រេងម៉ាស៊ូត3,800រៀលក្នុង1លីត្រសម្រា ប់ប្រេងម៉ាស៊ូតDO50ppm៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ