• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៥៥ ព្រឹក

រយ:ពេល 4 ខែដើមឆ្នាំ2023 នេះពាណិ ជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានទំហំជាង15 ពាន់លានដុល្លារអាមេរិក

ភ្នំពេញ÷អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឲ្យដឹងថាគិតត្រឹមរយ:ពេល4ខែដើមឆ្នាំ 2023នេះពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានទំហំទឹកប្រាក់សរុបប្រមាណជាង15 ពាន់លានដុល្លារអាមេរិកក្នុងនោះកម្ពុជាបាននាំចេញមានចំនួនជាង7ពាន់លានដុល្លារខណ:ការនាំចូលមានទឹកប្រាក់ជាង8ពាន់លានដុល្លារ។ ជាក់ស្ដែងអគ្គនាយកដ្ឋានគយបានបង្ហាញពីស្ថិតិការធ្វើពាណិជ្ជកម្មទំនិញសំខាន់ៗជាមួយប្រទេសសំខាន់ៗការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិនមានទំហំទឹកប្រាក់ជាង 3894លានដុល្លារថមថយចុះប្រមា ណជិត1%ទោះបីមានការថមថយចុះបន្តិច បន្តួចក៏ដោយតែការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារចិនបានបន្តកើនឡើងប្រមា ណជិត4%។ ចំពោះការធ្វើពាណិជ្ជកម្មកម្ពុជានិងសហ រដ្ឋអាមេរិកវិញមានទំហំទឹកប្រាក់ជាង 2524 ថមថយជាង16%ខណ:ការធ្វើពាណិជ្ជកម្មជាមួយប្រទេសវៀតណាមមានទំហំទឹកប្រាក់ជាង 2430 លានដុល្លារ។

រីឯការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃវិញនៅក្នុងរយ:ពេល4ខែនេះដែរមានទំហំទឹកប្រាក់ជាង1352លានដុល្លារបានថម ថយចុះជាង9%ក្នុងនោះការនាំចេញរបស់កម្ពុជាបានកើនជាង3% ។ ដោយឡែកចំពោះពាណិជ្ជកម្មទ្វេភាគីកម្ពុជានិងសិង្ហបុរីមានទឹកប្រាក់ជាង 480 លានដុល្លារក្នុងនោះកម្ពុជាក៏បាននាំចេញកើន ឡើងជាង345%ខណ:ការធ្វើពាណិជ្ជកម្មជាមួយឥណ្ឌូនេស៊ីមានទំហំទឹកប្រាក់ជាង 392លានដុល្លារដោយក្នុងនោះការនាំចេញរបស់កម្ពុជាក៏មានការកើនឡើងជាង 60%ផងដែរ។ សូមជម្រាបជូនថាក្រៅពីទីផ្សារសំខាន់ៗខាងលើកម្ពុជាក៏មានការធ្វើពាណិជ្ជកម្មជាអន្តរជាតិទៅកាន់ប្រទេសផ្សេងៗជាច្រើនទៀតដូចជាប្រទេសជប៉ុន,អាល្លឺម៉ង់,តៃវ៉ាន់កាណាដា,កូរ៉េខាងត្បូង,ចក្រភពអង់គ្លេស ,អេស្ប៉ាញ,ម៉ាឡេស៊ី,ប៊ែលហ្សិក,បារាំង, អូស្ត្រាលី,ឥណ្ឌា,ហុងកុងនិងទៅកាន់ប្រទេសជាច្រើនផ្សេងទៀតជាពិសេសជា មួយអេមីរ៉ាត់អារ៉ាប់រួមខណៈដែលកម្ពុជា-អេមីរ៉ាត់អារ៉ាប់រួមនឹងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាពេលឆាប់ខាងមុខនេះ ស្របពេលដែលក្រុមការងារចរចារបសកម្ពុជាបានកុំពុងខិតខំតយ៉ាងសកម្មក្នុងការគាំទ្រដល់ដំណើរការនៃការចរចាកិច្ចព្រម ព្រៀងនេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ