• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៤១ ព្រឹក

ប្រធានក្រុមប្រឹក្សារាជធានី÷សូមគាំទ្រការ ចាត់ចែងធានាសន្តិសុខសុវត្ថិភាពសោ ភ័ណភាពអនាម័យសាធារណៈបានល្អប្រសើរក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ី

ភ្នំពេញ÷ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញលោកម៉ប់សារិនបានសម្ដែងការគាំទ្រចំពោះអាជ្ញាធររាជធានីដែលអនុវត្តន៍ការងារបានល្អក្នុងការរៀបចំការចាត់ចែងធានាសន្តិសុខសុវត្ថិភាពសោភ័ណភាពអនាម័យសាធា រណៈបានល្អប្រសើរក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីពិសេសទៀតនោះឲ្យមានរថយន្ត ក្រុងដឹកជញ្ជូនប្រជាជនពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្តនិងពីតាមបណ្តាខេត្តមក កាន់រាជធានីវិញដោយមិនបង់ប្រាក់ក្នុងពិធីបុណ្យូលឆ្នាំប្រពៃណីជាតិខ្មែរនិងការរៀបចំពិធីសង្ក្រាន្តវត្តភ្នំប្រកបដោយជោគជ័យជា មួយនឹងការរៀបចំចាត់ចែងធានាសន្តិសុខ សុវត្ថិភាពសោភ័ណភាពអនាម័យសាធា រណ:បានល្អប្រសើរក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី32និងប៉ារ៉ាហ្គេមលើកទី12ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការកោតសរសើរបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី 11 ឧសភាឆ្នាំ 2023 នេះក្នុងឱកាសដែលលោកនិងលោកមានចាន់យ៉ាដាអភិបាលរងរាជធានីភ្នំពេញតំណាងឲ្យលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី 48 របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី 3 នៅសាលារាជធានីភ្នំពេញ។ យកម៉ប់សារិនបានមានប្រសាសន៍លើក ឡើងថា÷រដ្ឋបាលរាជធានីភ្នំពេញក្នុងរយៈ ពេល 3 ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងទៅនេះបានរៀបចំឲ្យមានរថយន្តក្រុងចំនួន 345គ្រឿងសម្រាប់ដឹកជញ្ជូនប្រជាជនធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្តនិងពីតាមបណ្ដាខេត្តមកកាន់រាជធានីភ្នំពេញវិញដោយមិនបង់ប្រាក់ធ្វើឲ្យប្រជាជនសាទរនិងគាំទ្រយ៉ាងច្រើនលើសលុប។បន្ថែមពីនេះរដ្ឋបាលរាជធានីបានរៀបចំពិធីអង្គរសង្ក្រាន្តនៅរម ណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំប្រកប ដោយជោគជ័យនិងបានបង្កលក្ខណៈទាក់ ទាញប្រជាជនភ្ញៀវទេសចរយ៉ាងច្រើនកុះករជាងបណ្តាឆ្នាំកន្លងទៅដោយបានចូលរួមលេងកម្សាន្តយ៉ាងសប្បាយរីករាយអស់ពីចិត្តក្រោមម្លប់សន្តិភាពនិងក្រោមម្លប់នៃបារមីដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់។

លោកម៉ប់សារិនបានមានប្រសាសន៍បន្តថា÷ក្រោមម្លប់សន្តិភាពនិងក្រោយពីស្ថានភាពជំងឺ covid 19 បានធូរស្រាលនិងយោងតាមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោឆ្នាំនេះការរៀបចំសង្ក្រាន្តនៅទូទាំងប្រទេសបានប្រព្រឹត្តទៅយ៉ាងទូលំទូ លាយនិងល្អប្រសើរដែលតាមតួលេខរបស់ ក្រសួងទេសចរណ៍មានមហាជនចូលរួម រហូតដល់ជាង 13 លាននាក់ក្នុងនោះសូមកោតសរសើរដល់រដ្ឋបាលរាជធានីភ្នំពេញសមត្ថកិច្ចពាក់ព័ន្ធដែលបានសហការជា មួយថ្នាក់ជាតិក្នុងការរៀបចំការពារសណ្តាប់ធ្នាប់ចរាចរណ៍លើព្រឹត្តការណ៍ធំៗ2គឺទី1ការ រៀបចំសង្ក្រាន្តនៅរមណីយដ្ឋានវត្តភ្នំដែលមានមហាជនចូលរួមជាង1លាននាក់ប្រកប ដោយសុវត្ថិភាពយ៉ាងសប្បាយរីករាយនិងទី2គឺព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី32និងប៉ារ៉ាហ្គេមលើកទី12ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបន្ទាប់ពីខកខានអស់រយ:ពេល64ឆ្នាំបានធ្វើឲ្យមតិជាតិនិងអន្តរជាតិកោតសរសើរយ៉ាងខ្លាំងទាំងការ រៀបចំចាត់ចែងធានាសន្តិសុខសុវត្ថិភាពសោភ័ណភាពអនាម័យសាធារណ:បានល្អប្រសើរពិសេសប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញនិងទូទាំងប្រទេសបានចូលរួមទស្សនាការប្រកួតកីឡាស៊ីហ្គេមនេះនិងទទួលបានមេដាយច្រើនលើសលុបហួសពីការស្មានដែលជាមោទកភាពជាតិយើង។ លោកមានចាន់យ៉ាដាបានមានប្រសាសន៍លើកឡើងថា÷ការកោតសរសើររបស់ក្រុម ប្រឹក្សារាជនីភ្នំពេញចំពោះអាជ្ញាធររាជធានីគឺជាការលើកទឹកចិត្តដើម្បីឲ្យអាជ្ញាធរអនុ វត្តន៍ការងារកាន់តែល្អបន្ថែមទៀត។លោកបន្តថាអ្វីដែលយើងត្រូវអនុវត្តន៍បន្តនោះគឺការពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យកាន់តែល្អប្រសើរទាំងក្រុមប្រឹក្សារាជធានីរដ្ឋបាលរាជធានីនិងរដ្ឋបាលខណ្ឌសង្កាត់ពិសេសគឺការកាត់បន្ថយភាពអសកម្មនានាដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋបន្ថែមទៀត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ